​ស្ត្រី​មួយ​ចំនួន​ធំ តែងតែ​ជួប​បញ្ហា ដ៏​គួរ​ឲ្យ​ខ្មាស់​អៀន​បំផុត ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន​។ ការ​រមាស់ និង​ការ​រលាក​ទ្វារមាស អំឡុង​ពេល​មក​រដូវ ពិតជា​ក្តីកង្វល់​ដ៏​ធំ​បំផុត ក្នុងនាម​ជា​ស្ត្រី​។ ដូច្នេះ ថ្ងៃនេះ យើងខ្ញុំ​នឹង​ធ្វើឲ្យ​ស្ត្រី​ទាំងឡាយ ចាប់ផ្តើម​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ហើយ​លែង​បារម្ភ នឹង​បញ្ហា​ទាំងអស់​នេះ​ទៀត​ហើយ​។​

១. ផ្លាស់ប្តូរ​សំឡី​អនាម័យ​
​របស់​ថ្លៃ មិន​ប្រាកដ​ថា ស័ក្តសម​នឹង​អ្នកទេ ប៉ុន្តែ ច្បាស់​ណាស់ របស់​ថោក ក៏​មិន​ងាយ​នឹង​ល្អ ដូច​របស់​ថ្លៃ​នោះទេ ដូច្នេះ អ្នក​គួរ​សាកល្បង​ប្តូរ​សំឡី​អនាម័យ ប្រសិនបើ​អ្នក ចេះ​តែ​មាន​បញ្ហា​រមាស់ ក្រហាយ ឬ​ទ្វារមាស​ជាប្រចាំ​។​

២. ឧស្សាហ៍​ប្តូរ​សំឡី​អនាម័យ​
​ពីរ​បី​ម៉ោង​ម្តង អ្នក​គួរតែ​ប្តូរ​សំឡី​អនាម័យ ទោះបីជា​វា មិនទាន់​សើម​ក៏ដោយ​។​

៣. កន្សែង​ក្តៅ​ឧ​ណ្ហៗ​
​ប្រសិនបើ​អ្នក​ឧស្សាហ៍​ជួបប្រទះ​បញ្ហា​បែប​នេះ អ្នក​អាច​ប្រើ​ក្រណាត់​ស្អាត ទៅ​ជ្រលក់​នឹង​ទឹក​ក្តៅ​ឧណ្ហៗ រួច​យមក​ស្អំ​នៅ​ប្រដាប់​ភេទ​របស់​អ្នក​។​

៤. ទឹកកក​
​ក្រៅពី​ទឹក​ក្តៅ​ឧណ្ហៗ អ្នក​ក៏​អាច​ប្រើ​ទឹកកក ដោយ​រុំ​នឹង​កន្សែង មុន​នឹង​ស្អំ​។​

៥. កុំ​ប្រើ​ផលិត​លាង​សម្អាត ដោយ​មិន​ប្រឹក្សា​បល់ ឬ​ផ្លាស់ប្តូរ​តាមចិត្ត​នឹកឃើញ​
​ផលិតផល​ថែរក្សា​កន្លែង​សំខាន់ មិនមែន​សុទ្ធតែ​មាន​សុវត្ថិភាព និង​ត្រឹមត្រូវ​សម្រាប់​ស្ត្រី​គ្រប់​រូប​នោះ​ទេ ដូច្នេះ ចូរ​ប្រឹក្សា​យោបល់ ជាមួយនឹង​គ្រូពេទ្យ​ជំនាញ មុន​នឹង​ប្រើ​វា​ជា​ប្រចាំ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង