Join with Health.com.kh on Telegram

១) ភាពស្មោះត្រង់ និង​ភក្តីភាព​
​ជីវិត​អាពាហ៍ពិពាហ៍ ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​មនុស្ស​ស្រី ហើយ​រឹតតែ​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ភក្តីភាព​របស់​ស្វាមី ចំពោះ​នាង​។ ដូច្នេះ ជា​ប្តីល្អ​ម្នាក់ អ្នក​ត្រូវ​មាន​ភាពស្មោះត្រង់ ស្រឡាញ់​មួយ​ទល់​នឹង​មួយ​។​

២) រឿង​លើ​គ្រែ​
​ថ្វី​បើ​មនុស្ស​ស្រី​មាន​ភាព​ខ្មាស់​អៀន​ច្រើន ប៉ុន្តែ រឿង​លើ​គ្រែ គឺជា​អ្វី​ដែល​នាង​ចង់​បាន​ដែរ​។ ដូច្នេះ អ្នក​ត្រូវ​បំពេញ និង​ស្វែងយល់​ពីអ្វី​ដែល​នាង​ចង់​បាន ពីព្រោះ ពេលខ្លះ នាង​ស៊ូ​អត់ទ្រាំ មិន​ហ៊ាន​និយាយ​ចេញមក​ទេ​។​

៣) ការងារ​ជា​ក្រុម​
​ស្ត្រី​គួរតែ​ជា​ផ្នែក​មួយ​នៃ​ការសម្រេចចិត្ត មិន​ថា​តូច ឬ​ធំ​នោះទេ ដូចជា សាលា​ដែល​កូន​រៀន ពណ៌​ឡាន​ដែល​ត្រូវ​ទិញ ការទិញ​ផ្ទះ និង​បញ្ហា​លុយកាក់​ជាដើម​។ ដូច្នេះ បុរស​ជា​ស្វាមី​ត្រូវ​ផ្តល់​សិទ្ធិ ដើម្បី​ឲ្យ​ភរិយា​សម្រេច​ចិត្ត​ផង​។

៤) សុវត្ថិភាព​
​មនុស្ស​ស្រី​ត្រូវការ​គ្រួសារ​មួយ ដែល​មាន​សុភមង្គល និង​មាន​សុវត្ថិភាព​។ មាន​សុវត្ថិភាព​សំដៅ​ដល់​សុវត្ថិភាព​ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និង​ប្រាក់កាស​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង