យើងទាំងអស់គ្នាត្រូវការអំបិលតែបន្តិចបន្តួចទេ ព្រោះវាអាចជួយរក្សាសារធាតុរាវក្នុងរាងកាយរបស់អ្នកនៅក្នុងកំហាប់ដែលត្រឹមត្រូវ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ទោះជាយ៉ាងណា ភាគច្រើននៃពួកយើងបានបរិភោគអំបិលច្រើនជាងអ្វីដែលយើងត្រូវការ។ ប្រសិនបើអ្នកបរិភោគអំបិលច្រើនពេក ទំហំនៃសារធាតុរាវក្នុងរាងកាយរបស់អ្នកកើនឡើង និងជំរុញឲ្យឡើងសម្ពាធឈាម។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

សម្ពាធឈាមខ្ពស់អាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរដូចជាជំងឺបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។ ជាមធ្យមមនុស្សនៅក្នុងប្រទេសអង់គ្លេសបរិភោគអំបិល ៨.១ ក្រាម (ឬសូដ្យូម ៣.២ ក្រាម) ក្នុងមួយថ្ងៃ។ នេះប្រហែលជាមិនច្រើនប៉ុន្មាននោះទេ ប៉ុន្តែ ដើម្បីកាត់បន្ថយការប្រឈមនៃជំងឺ មនុស្សពេញវ័យមិនគួរបរិភោគអំបិលឲ្យលើសពី៦ក្រាម (ឬសូដ្យូម២.៤ក្រាម) ក្នុងមួយថ្ងៃនោះទេ។

កម្រិតអំបិលគួរតែទាបជាងនេះសម្រាប់ទារក និងកុមារ។ ទារកគួរតែញ៉ាំតិចជាងមួយក្រាមក្នុងមួយថ្ងៃ។ ចំនួនអតិបរមានៃអំបិលដែលបានណែនាំឲ្យប្រើជាប្រចាំថ្ងៃសម្រាប់កុមារ គឺគួរបរិភោគអាស្រ័យលើអាយុរបស់ពួកគេ ៖

• ពី១ទៅ៣ឆ្នាំ គួរញ៉ាំអំបិល២ក្រាម (ឬសូដ្យូម០.៨ក្រាម) ក្នុងមួយថ្ងៃ
• ពី៤ទៅ៦ឆ្នាំ គួរញ៉ាំអំបិល៣ក្រាម (ឬសូដ្យូម១.២ក្រាម) ក្នុងមួយថ្ងៃ
• ពី៧ទៅ១០ឆ្នាំ គួរញ៉ាំអំបិល៥ក្រាម (ឬសូដ្យូម២ក្រាម) ក្នុងមួយថ្ងៃ
• ពី១១ឆ្នាំឡើងទៅ គួរញ៉ាំអំបិល៦ក្រាម (ឬសូដ្យូម២.៤ក្រាម) ក្នុងមួយថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង