ការគេងមិនលក់ គឺជាជំងឺនៃការគេង ដែលបានកើតមានប្រមាណជា៣០ភាគរយនៃចំនួនប្រជាជនសរុប។ ការគេងមិនលក់ចែកចេញជាបីប្រភេទ គឺការមានបញ្ហាក្នុងការគេងឲ្យលក់ បញ្ហាគេងលក់មិនបានយូរ និងបញ្ហាក្នុងការឆាប់ភ្ញាក់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បើយោងតាម DSM-IV ការគេងមិនលក់ គឺជាការលំបាកក្នុងការចាប់ផ្តើមគេងឲ្យលក់ ឬការរក្សាការគេងឲ្យលក់ ដែលកើតឡើងយ៉ាងហោចណាស់មួយខែឡើងទៅ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នេះអាចរួមបញ្ចូលទាំងការលំបាកក្នុងការគេងលក់ ការភ្ញាក់ម្តងហើយម្តងទៀត (បីដង ឬច្រើនជាងនេះ) ក្នុងកំឡុងពេលយប់ ការចំណាយពេលដ៏យូរ (៣០នាទី ឬច្រើនជាងនេះ) ដើម្បីគេងឲ្យលក់វិញ បន្ទាប់ពីភ្ញាក់នៅពេលយប់ ឬការភ្ញាក់ឆាប់ពេកនៅក្នុងព្រឹកនេះ ការមានអារម្មរណ៍មិនស្រស់ថ្លានៅក្នុងពេលព្រឹក សម្រាប់រយៈពេលយ៉ាងហោចណាស់ក៏មួយខែ។
ជាទូទៅ អ្នកបានគេង ប៉ុន្តែអ្នកមានអារម្មណ៍ថាដូចជាអ្នកមិនបានគេងអ៊ីចឹង។ ខណៈដែលការប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាអាចជាជំនួយក្នុងការគេងមិនលក់ ប៉ុន្តែថ្នាំទាំងនោះអាចនឹងមានផលប៉ះពាល់ជាអវិជ្ជមាននៅលើការគេងក្នុងរយៈពេលយូរ និងទីបំផុតអាចនាំឲ្យមានការកើនឡើងនូវបញ្ហាគេងមិនលក់នេះ។
ការព្យាបាលដ៏ល្អបំផុត គឺការកំណត់ពីមូលហេតុនៃការគេងមិនលក់ និងដោះស្រាយបញ្ហានោះ។ ការគេងពេលថ្ងៃតិចតួច និងការធ្វើលំហាត់ប្រាណកម្រិតមធ្យមមុនពេលចូលគេងក៏ត្រូវបានបង្ហាញថាអាចជួយមនុស្សឲ្យគេងលក់បានងាយជាង។
បញ្ហាក្នុងការគេងឲ្យលក់បានយូរត្រូវបានផ្សារភ្ជាប់ជាមួយនឹងសីតុណ្ហភាពក្នុងរាងកាយកើនឡើង។ បញ្ចុះសីតុណ្ហភាពរាងកាយមុនពេលគេង និងក្នុងអំឡុងពេលគេងអាចធ្វើឲ្យប្រសើរឡើងនូវការគេងមិនលក់ប្រភេទនេះ។
អ្នកក៏អាចជំរុញការគេងឲ្យបានល្អប្រសើរជាងមុនតាមរយៈការកាត់បន្ថយការថប់អារម្មណ៍ ភាពតានតឹង និងប្រតិកម្មផ្សេងទៀតតបនឹងភាពតានតឹងតាមរយៈការធ្វើសមាធិ។
ប្រសិនបើអ្នកសម្គាល់ឃើញថា អ្នកជាធម្មតាភ្ញាក់នៅ២ទៅ៣ម៉ោងបន្ទាប់ពីការគេងលក់អ្នកអាចនឹងឃើញថាមានប្រយោជន៍ក្នុងការបរិភោគអាហារសម្រន់ជាតិប្រូតេអ៊ីនខ្ពស់មុនពេលចូលគេង។
ប្រសិនបើអ្នកមានបញ្ហារគេងមិនលក់ វាជាការសំខាន់ក្នុងការពិភាក្សារជាមួយវេជ្ជបណ្ឌិតរបស់អ្នក។ នេះនឹងជួយអោយវេជ្ជបណ្ឌិតកំណត់ពីមូលហេតុនៃការគេងមិនលក់ និងការផ្តល់នូវការព្យាបាលឲ្យបានប្រសើរជាងមុន៕