សត្វឆ្មាខាំ គឺជារឿងមួយដែលកើតមានជាញឹកញាប់។ ខណៈដែលរបួសជាធម្មតាមើលទៅមិនមានសភាពធ្ងន់ធ្ងរ តែវាអាចនាំឲ្យមានការបង្ករោគ ជាពិសេសប្រសិនបើវាបានកើតមានឡើងនៅលើដៃ ឬកដៃ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

មិនដូចជាសត្វឆ្កែដែលមានធ្មេញធំ និងទាលនោះទេ ឆ្មាមានចង្កូមមុតស្រួចតូចដែលងាយនឹងនាំបាក់តេរីពីក្នុងមាត់របស់វាចូលជ្រៅទៅក្នុងជាលិការបស់យើង។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

នេះគឺមានសារៈសំខាន់ជាពិសេសដោយសារតែដៃ និងកដៃមិនមានជាលិកាទន់ៗនៅពីក្រោមស្បែកច្រើន និងមានរចនាសម្ព័ន្ធសំខាន់ដូចជាសន្លាក់ និងភ្នាសស្រោបសរសៃពួរ។

លើសពីនេះទៀត បាក់តេរីដែលរស់នៅក្នុងមាត់របស់ឆ្មាអាចមានភាពធន់ទៅនឹងពពួកថ្នាំអង់ទីប៊ីយ៉ូទិច (ថ្នាំសម្លាប់បាក់តេរី)មួយចំនួន។ ជាទូទៅ សត្វឆ្មាខាំកើតឡើងនៅពេលដែលវាត្រូវបានរំខាន ឬវាកំពុកខាំគ្នា។

ឆ្មា គឺជាសត្វចិញ្ចឹមដែលគួរឲ្យស្រឡាញ់ ប៉ុន្តែ សូម្បីតែឆ្មាដែលស្លូតបំផុតក៏អាចនឹងខាំអ្នកបានដែរនៅពេលនោះ។ ឆ្មាញីចាស់ជាញឹកញាប់តែងតែខាំគេឯង។ កុមារតូចដែលចូលចិត្តទៅលេងឆ្មាក៏អាចនឹងត្រូវឆ្នាខាំផងដែរ។

កន្លែងដែលឆ្មាខាំនេះគួរតែត្រូវបានលាងសម្អាតឲ្យបានហ្មត់ចត់ជាមួយសាប៊ូ និងទឹក។ ក្រុមអ្នកជំនាញត្រូវបានបែងចែកទៅលើការប្រើប្រាស់ទឹកថ្នាំលាងរបួសដែលមានជាតិអ៊ីយ៉ូត ឬទឹកអ៊ុកស៊ីសែនណេ ដោយសារតែពពួកទឹកថ្នាំលាងរបួសមួយចំនួនអាចមានអង្គធាតុរាវអាក្រក់ដែលអាចធ្វើឲ្យខូចជាលិកា និងពិតជាអាចបង្កើនលទ្ធភាពនៃការឆ្លងមេរោគបាក់តេរីបន្ថែមទៀត។

បញ្ហានោះគឺថាឆ្មាជាធម្មតាខាំដែលនាំឲ្យមានរបួសតូចជ្រៅដែលមានការលំបាកក្នុងការលាតសម្អាតឲ្យបានហ្មត់ចត់ល្អ។ ប្រសិនបើការខាំ គឺស្ថិតនៅក្នុងទីតាំងផ្សេងទៀតមិនមែនជាដៃ ឬកដៃទេការរុំបង់រុំសាមញ្ញៗអាចគ្រប់គ្រាន់។ មុខរបួសគួរតែត្រូវបានត្រួតពិនិត្យរៀងរាល់ថ្ងៃ ដើម្បីរកមើលពីរោគសញ្ញានៃការឆ្លងមេរោគដូចជាការហើម ឡើងក្រហម ឬមានបង្កើនការឈឺចាប់ជាដើម។

ប្រសិនបើវាខាំដៃ ឬកដៃ វាគួរតែត្រូវបានពិនិត្យដោយគ្រូពេទ្យ និងគួរតែត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយ៉ូទិចសមស្របសម្រាប់ប្រភេទនៃបាក់តេរីបានរកឃើញជាទូទៅនៅក្នុងមាត់របស់សត្វឆ្មានេះ។

ការលើកដៃឡើងលើក៏ត្រូវបានណែនាំឲ្យធ្វើផងដែរ។ ប្រសិនបើមានគ្រុនក្តៅ មានឡើងពណ៌ក្រហមខាងលើដៃដែលឆ្មាបានខាំ មិនអាចធ្វើចលនាដៃ ឬម្រាមដៃ ឬមានហើមកូនកណ្ណុរ អ្នកគួរជូនដំណឹងភ្លាមទៅគ្រូពេទ្យ។ ក្នុងករណីជាច្រើនដែលការវះកាត់មួយ ឬច្រើនដែលត្រូវបានធ្វើដើម្បីបំបាត់ការឆ្លងមេរោគទាំងនេះ។

អាស្រ័យលើប្រវត្តនៃការចាក់ថ្នាំបង្ការរបស់អ្នក គ្រូពេទ្យអាចណែនាំការចាក់រំឭកការពារជំងឺតេតាណូស៕