តើអ្នកកំពុងឆុងទឹកដោះគោឲ្យកូនរបស់អ្នកបានត្រឹមត្រូវដែរទេ? រក្សាទុកវាត្រឹមត្រូវទេ? លាងប្រដាប់ប្រដាស្អាតហើយឬនៅ?
អ្នកបានជ្រើសរើសទឹកដោះគោឲ្យកូនរបស់អ្នកដោយយកចិត្តទុកដាក់ ប៉ុន្តែតើអ្នកកំពុងរៀបចំឆុងវាឲ្យបានត្រឹមត្រូវដែរឬទេ? ចូរអនុវត្តតាមជំហានទាំងនេះ ដើម្បីធានាបាននូវអាហារូបត្ថម្ភដ៏ត្រឹមត្រូវ និងជៀសវាងជំងឺទាក់ទងនឹងអាហារ។
១. ពិនិត្យកាលបរិច្ឆេទផុតកំណត់លើសំបកកំប៉ុងឲ្យបានច្បាស់លាស់
២. អានការណែនាំឲ្យបានច្បាស់លាស់អំពីកម្រិតនៃការលាយម្សៅទឹកដោះគោ និងទឹក
៣. លាងដៃរបស់អ្នកឲ្យបានស្អាតមុននឹងឆុងទឹកដោះគោ
៤. ត្រូវប្រាកដថាដបទឹកដោះគោកូនរបស់អ្នកត្រូវបានលាងសម្អាតយ៉ាងស្អាតល្អ
៥. ចាក់ទឹក និងម្សៅទឹកដោះគោតាមការណែនាំលើសំបកកំប៉ុង
៦. ឲ្យកូនបៅភ្លាមៗ ឬរក្សាទុកក្នុងទូរទឹកកក បើកូនមិនទាន់បៅ (អ្នកមិនគួរទុកវាលើសពី ២៤ ម៉ោងនៅក្នុងទូរទឹកកកនោះទេ ពោលគឺចាក់ចោល ប្រសិនបើកូនលែងបៅ)។
យ៉ាងណាមិញ តើទឹកដោះគោប្រភេទណាដែលអ្នកគួរឲ្យកូនបៅ?
ថ្ងៃនេះ យើងខ្ញុំសូមណែនាំនូវទឹកដោះគោមួយប្រភេទ ដែលបានដើរតួនាទីយ៉ាងសំខាន់ចំពោះការលូតលាស់របស់កូនអ្នក។
ទឹកដោះគោ Babybio គឺជាទឹកដោះគោសរីរាង្គ (Organic) ដំបូងគេតែមួយគត់ របស់ប្រទេសបារាំង ដែលបាននាំចូល មកកាន់ប្រទេសកម្ពុជា ដោយក្រុមហ៊ុន Comptoir Europe Pacifique Co, Ltd។ វាជាផលិតផលទឹកដោះគោដ៏ល្បីល្បាញ ដែលមានអាយុកាលជាង ២០ ឆ្នាំមកហើយ។
ទឹកដោះគោសរីរាង្គ Babybio ត្រូវបានទទួលស្គាល់ ដោយសហគមន៍អឺរ៉ុប និងក្រសួងសុខាភិបាលបារាំង និងកម្ពុជា ថាជាផលិតផលទឹកដោះគោសរីរាង្គដ៏ល្អ ជួយទារក និងកុមារឲ្យលូតកម្ពស់ បង្កើនភាពចងចាំ ជំនួយភ្នែក ស្បែក និងការលូតលាស់ប្រពន្ធ័សរីរាង្គ និងអវៈយវៈ។ Omega3, DHA, ARA បូកបន្ថែមជាមួយវីតាមីន ជាតិរ៉ែ ជាច្រើនប្រភេទផ្សេងទៀត ហើយជាពិសេស មានជាតិកាកសរសៃ (Fiber) ដែលចម្រាញ់ចេញពីបន្លែស្រស់ សាច់ស្រស់ អាចជួយរក្សាទម្ងន់កុមារឲ្យសមស្រប ទៅតាមអាយុ និងការលូតលាស់ ជាមួយនឹងការបន្ថែមសារធាតុ Bifidus ធម្មជាតិ ដែលអាចជួយសំរួលដល់ប្រពន្ធ័រំលាយអាហារ និងការបន្ទោរបង់ កុមារ និងទារក មិនឲ្យក្ដៀន រាគ និងធ្វើឲ្យបន្ទោរបង់បានទៀងទាត់។
គ្រប់វីតាមីន នៅក្នុងទឹកដោះគោសរីរាង្គ Babybio គឺចម្រាញ់ចេញពីធម្មជាតិ ១០០% សុទ្ឋសាធ។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងទឹកដោះគោសរីរាង្គ Babybio សូមទំនាក់ទំនងទូរស័ព្ទលេខ 078 211111 ឬ 077 200 055៕