ចំនួនអំបិលដែលអ្នកបរិភោគមានឥទ្ធិពលដោយផ្ទាល់នៅលើសម្ពាធឈាមរបស់អ្នក។ អំបិលធ្វើឲ្យរាងកាយរបស់អ្នកចាល់ជាតិទឹកច្រើន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកបរិភោគអំបិលច្រើនពេក មានទឹកជាច្រើនដែលនឹងរក្សានៅក្នុងខ្លួនរបស់អ្នក ដែលធ្វើឲ្យសម្ពាធឈាមរបស់អ្នកកើនឡើង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដូច្នេះ អ្នកញ៉ាំអំបិលកាន់តែច្រើន ធ្វើឲ្យសម្ពាធឈាមរបស់អ្នកកើនឡើងកាន់តែខ្ពស់។ ការមានសម្ពាធឈាមខ្ពស់ធ្វើឲ្យបេះដូង សរសៃឈាម តម្រងនោម និងខួរក្បាលរបស់អ្នកមានបញ្ហា។
នេះអាចនាំឲ្យមានការគាំបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺវង្វេង និងជំងឺតម្រងនោម។ ការបរិភោគអំបិលច្រើនពេកក៏អាចធ្វើឲ្យមានសម្ពាធឈាមខ្ពស់ដោយធ្វើឲ្យថ្នាំបន្ថយសម្ពាធឈាមដូចជាថ្នាំបញ្ចុះទឹកនោមធ្វើការមិនបានល្អ។
សូមកាត់បន្ថយការញ៉ាំអំបិល គឺមិនមែនឈប់ប្រើអំបិលក្នុងការចម្អិនអាហារនោះទេ។ តើអ្នកដឹងទេថា ៨០ %នៃអំបិលដែលអ្នកបរិភោគជារៀងរាល់ថ្ងៃ គឺមានលាក់នៅក្នុងអាហារកែច្នៃដែលអ្នកបរិភោគ៕