ក្នុងចំណោនៃការត្អូញត្អែជាច្រើនអំពីបញ្ហារបស់លិង្គ ការមានក្លិនមិនល្អ គឺជាបញ្ហាមួយដែលកើតមានជាញឹកញាប់បំផុត។ បុរសភាគច្រើនមិនចូលចិត្តនិយាយអំពីបញ្ហានេះជាមួយនឹងគ្រូពេទ្យរបស់ពួកគេនោះទេ ប៉ុន្តែ លិង្គដែលមានក្លិនមិនល្អអាចជាការអាមាស់ ហើយវាពិតជាមិនអាចដាស់អារម្មរណ៍ដៃគូផ្លូវភេទរបស់អ្នកបាននោះឡើយ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ជាសំណាងល្អ ការកម្ចាត់ក្លិនលិង្គមិនល្អអាចធ្វើបានយ៉ាងសាមញ្ញៗ។ វិធីទាំងនោះមានដូចជា៖

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

• អ្នកប្រហែលជាចង់គិតអំពីការកាត់ស្បែកគ្របប្រដាប់ភេទរបស់អ្នកចេញ។ នេះអាចនឹងយកស្បែកដែលគ្របក្បាលលិង្គចេញ ដែលជាមូលហេតុចម្បងនៃការមានក្លិនអាក្រក់។
• ប្រសិនបើការកាត់ស្បែកគ្របប្រដាប់ភេទ គឺជាជម្រើសចុងក្រោយសម្រាប់អ្នកនោះ សូមចងចាំថា អ្នកត្រូវលាងផ្នែកខាងក្នុងក្រោមស្បែកគ្របក្បាលលិង្គរបស់អ្នកទាំងស្រុងរៀងរាល់ពេលដែលអ្នកងូតទឹក។ ទាញស្បែកគ្របក្បាលលិង្គរបស់អ្នកហើយដុសលាងផ្នែកដែលនៅខាងក្រោមនោះថ្នមៗ។ ចូរកុំភ្លេចលាងសម្អាតពងស្វាស និងក្រលៀនឲ្យសោះ។
• អ្នកប្រហែលជាចង់កាត់បន្ថយ ឬកោររោមលើប្រដាប់ភេទរបស់អ្នកផងដែរ។ ប្រការនេះពិតជានឹងជួយអ្នកឲ្យមានក្លិនល្អប្រសើរជាងមុន សូមកុំភ្លេចថាលិង្គដែលបានកោររោមអស់ គឺមើលទៅដូចជាធំជាងលិង្គដែលមិនបានកោររោម៕