ករណីភាគច្រើននៃការពុលអាហារមិនតម្រូវឲ្យមានការមើលថែពីគ្រូពេទ្យនោះទេ ប៉ុន្តែ ការពុលអាហារមួយចំនួនពិតជាត្រូវការជំនួយជាបន្ទាន់។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

បញ្ហាធ្ងន់ធ្ងរទូទៅបំផុតដែលកើតមានឡើងដោយសារការពុលអាហារ គឺការខ្វះជាតិទឹក។ ប្រសិនបើអ្នកមានសុខភាពល្អ អ្នកហាក់ដូចជាមិនងាយនឹងខ្វះជាតិទឹកនោះទេ ពីព្រោះអ្នកបានផឹកទឹកគ្រប់គ្រាន់ ដើម្បីបំពេញនូវអ្វីដែលអ្នកបានបាត់បង់តាមរយៈការរាគ ឬក្អួតនោះហើយ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

សូមទៅជួបគ្រូពេទ្យភ្លាម ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម ៖

  • ក្អួតលើសពី ១២ ម៉ោង
  • រាគ គួបផ្សំនឹងមានគ្រុនក្តៅលើសពី ៣៨,៣ អង្សារសេ
  • ឈឺពោះខ្លាំង ដែលមិនបាត់ទៅវិញក្រោយពីជុះលាមកហើយ
  • លាមកមានឈាម ឬក្អួកមានឈាម
  • លាមកមានពណ៌ខ្មៅ
  • បេះដូងលោតញាប់ខុសធម្មតា។

អ្នកក៏គួរតែឲ្យម្តាយ ឬឪពុករបស់អ្នកបានដឹង ប្រសិនបើអ្នកមានរោគសញ្ញានៃការខ្វះជាតិទឹក។ ពួកគេអាចនឹងទូរស័ព្ទទៅគ្រូពេទ្យ។ រោគសញ្ញានៃការខ្វះជាតិទឹករួមមាន ៖

  • ស្រេកទឹកខ្លាំង
  • នោមតិច ឬមិននោមសោះ
  • វិលមុខ
  • រូងភ្នែក
  • ធីងធោង ឬអស់កម្លាំង។

ប្រសិនបើអ្នកទើបតែមកពីដំណើរកំសាន្តនៅប្រទេសក្រៅថ្មីៗ ហើយចាប់ផ្តើមមានរាគ ឬរោគសញ្ញានៃបញ្ហាក្រពះដទៃទៀត វាជារឿងល្អក្នុងការជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។

ការពុលអាហារ (ជាពិសេសជាមួយនឹងការខ្វះជាតិទឹក) អាចជាសញ្ញាធ្ងន់ធ្ងរសម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬមានបញ្ហាសុខភាព។ ប្រសិនបើអ្នកមានបញ្ហាសុខភាពដូចជា មានជំងឺខ្សោយតម្រងនោមជាដើមនោះ សូមទាក់ទងទៅគ្រូពេទ្យភ្លាមៗ។ ស្ត្រីមានផ្ទៃពោះគួរតែឲ្យគ្រូពេទ្យដឹងជាមុន ប្រសិនបើពួកគេមានពុលអាហារ ពីព្រោះមេរោគមួយចំនួនអាចប៉ះពាល់ដល់ទារកដែលមិនទាន់កើត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង