ការគេងមមើរ មិនសូវជាជួបនោះទេចំពោះកុមារ តែជួបច្រើនចំពោះមនុស្សពេញវ័យ។ វាអាចកើតមាននៅក្នុងក្រុមគ្រួសារ ដូចនេះ ប្រសិនបើអ្នក ឬដៃគូររបស់អ្នក គឺជាអ្នកគេងមមើរ នោះកូនរបស់អ្នកក៏ប្រឈមមុខនឹងបញ្ហានេះផងដែរ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

កត្តាដទៃទៀតដែលអាចនាំឲ្យមានការគេងមមើររួមមាន ៖

  • គេងមិនគ្រប់គ្រាន់ ឬអស់កម្លាំង
  • គេងមិនទៀងទាត់
  • មានជំងឺ ឬមានគ្រុនក្តៅ
  • ការប្រើប្រាស់ថ្នាំមួយចំនួន
  • ស្ត្រេស។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

តើអ្នកមានអាកប្បកិរិយាបែបណាខ្លះ អំឡុងពេលគេងមមើរ?

ប្រាកដណាស់ ការក្រោកចេញពីគ្រែ និងដើរជុំវិញអំឡុងពេលគេងលក់នោះ គឺជារោគសញ្ញានៃការគេងមមើរជាក់ស្តែងបំផុត។ ប៉ុន្តែអ្នកគេងមមើរក៏អាចមាន ៖

  • គេងនិយាយ
  • មិនងាយក្រោកពីគេង
  • ឆ្គងៗ
  • មិនឆ្លើយទៅនឹងអ្វីដែលគេសួរ។

ភ្នែកទាំងគូនឹងបើក ប៉ុន្តែ ពួកគេមិនមើលឃើញអ្វីដូចដែលពួកគេបានឃើញ នៅពេលក្រោកពីគេងនោះទេ ហើយជារឿយៗ ពួកគេស្ថិតនៅក្នុងបន្ទប់ផ្សេង ឬកន្លែងផ្សេងៗ។

ជួនកាល លក្ខខណ្ឌដទៃទៀតខាងក្រោមនេះ អាចមានការផ្សារភ្ជាប់ជាមួយនឹងការមមើរផងដែរដែលមាន ៖

  • គេងមិនដកដង្ហើម (អត់ដកដង្ហើមរយៈពេលខ្លី អំឡុងពេលគេង)
  • នោមដាក់ខោ
  • ភ្ញាក់ពីគេងស្លន់ស្លោរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង