មូលហេតុពិតប្រាកដមិនត្រូវបានគេដឹងនោះទេ ប៉ុន្តែ គេជឿថា អង្គែអាចបង្កឡើងដោយការកើតជាតិខ្លាញ់ច្រើនពេកនៅក្រពេញខ្លាញ់ និងគល់សក់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការឆ្លងមេរោគផ្សិតអាចរីកលូតលាស់នៅក្នុងក្រពេញសេបូម រួមជាមួយនឹងបាក់តេរី។ នេះអាចជាកត្តាដទៃទៀតក្នុងការវិវត្តទៅជាអង្គែ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កម្ចិចសៗលាយនឹងអង្គែលើស្បែកក្បាល អាចបង្កឡើងដោយបញ្ហាដទៃទៀតរួមមាន ៖
- ស្បែកស្ងួតដែលអាចបណ្តាលមកពីអាកាសធាតុ
- រោគស្បែកដទៃទៀតដូចជាតាអក មុន ឬជំងឺស្បែករបកក្រហម ដែលអាចបណ្តាលឲ្យកោសិកាស្បែកដែលងាប់ប្រមូលផ្តុំគ្នានៅនឹងលលាដ៍ក្បាល
- ប្រើសាប៊ូកក់សក់ញឹកពេក ឬមិនសូវជាប្រើ
- ប្រើផលិតផលថែរក្សាសក់ ឬថ្នាំលាបសក់ដែលធ្វើអោយអោយសក់ស្ងួត មានកម្ចេចសៗ ឬស្បែកមានប្រតិកម្មទៅនឹងផលិតផលទាំងនោះ។
ជារឿយៗ អង្គែអាចឆ្លងគ្នានៅក្នុងក្រុមគ្រួសារ។ ហានិភ័យនៃអង្គែអាចត្រូវបានកើនឡើងដោយកត្តាជីវសាស្ត្រមួយចំនួនដូចជា លើបុរស ធាត់លើសទម្ងន់ ស្បែកមានជាតិខ្លាញ់ ឬមានបញ្ហាសរសៃវិញាណដូចជា ជំងឺ Parkinson ឬមានជំងឺអេដស៍ ដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់មនុស្ស៕