ការឈឺក្បាលដែលកើតមានចំពោះកុមារ គឺជារឿងធម្មតា ហើយជាទូទៅមិនមានភាពធ្ងន់ធ្ងរនោះទេ។ ដូចគ្នានឹងមនុស្សពេញវ័យផងដែរ កុមារអាចមានប្រភេទផ្សេងគ្នានៃការឈឺក្បាលរួមទាំងជំងឺឈឺក្បាលប្រកាំង ឬការឈឺក្បាលដោយសារមានភាពតានតឹង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កុមារក៏អាចមានការឈឺក្បាលរ៉ាំរ៉ៃប្រចាំថ្ងៃផងដែរ។ ក្នុងករណីខ្លះ ការឈឺក្បាលលើកុមារត្រូវបានបង្កឡើងដោយមានការចម្លងរោគ មានភាពតានតឹង ឬការថប់បារម្ភខ្លាំង ឬការរបួសក្បាលស្រាលជាដើម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាជាការសំខាន់ក្នុងការយកចិត្តទុកដាក់ទៅលើរោគសញ្ញាឈឺក្បាលរបស់កូនអ្នក ហើយពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើការឈឺក្បាលកើតឡើងយ៉ាងអាក្រក់ ឬញឹកញាប់ពេក។
ការឈឺក្បាលចំពោះកុមារជាធម្មតាអាចត្រូវបានព្យាបាលដោយការប្រើថ្នាំ និងកែប្រែរបៀបរស់នៅផ្សេងទៀត។ ថ្នាំបំបាត់ការឈឺចាប់ដូចជាថ្នាំ Acetaminophen (Tylenol) និង ibuprofen (Advil, Motrin IB) ជាធម្មតាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឈឺក្បាលបាន។
មុនពេលផ្តល់ថ្នាំបំបាត់ការឈឺចាប់ដល់កូនរបស់អ្នក សូមចាំទុកនូវចំណុចណែនាំទាំងនេះនៅក្នុងចិត្តថា ៖
• សូមអានការណែនាំដោយប្រុងប្រយ័ត្ន និងប្រើត្រឹមតែកម្រិតដែរបានណែនាំឲ្យប្រើសម្រាប់កូនរបស់អ្នក
• ចូរកុំផ្តល់ឲ្យញឹកញាប់ជាងការណែនាំ
• ចូរកុំផ្ដល់ថ្នាំបំបាត់ការឈឺចាប់ដល់កូនអ្នកច្រើនជាងពីរ ឬបីថ្ងៃក្នុងមួយសប្ដាហ៍ ការប្រើប្រាស់ប្រចាំថ្ងៃអាចបង្កឲ្យមានការឈឺក្បាលកើតឡើងវិញកាន់តែខ្លាំងពេលដែលឈប់ប្រើថ្នាំ និងអាចនាំឲ្យមានការឈឺក្បាលដែលបង្កឡើងដោយការប្រើថ្នាំច្រើនពេក។
• សូមមានការប្រុងប្រយ័ត្ននៅពេលប្រើថ្នាំអាស្ពីរីនចំពោះកុមារ ឬក្មេងជំទង់។ បើទោះបីជាថ្នាំអាស្ពីរីនត្រូវបានអនុញ្ញាត្តឲ្យប្រើសម្រាប់កុមារអាយុច្រើនជាងពីរឆ្នាំក៏ដោយ ចំពោះកុមារ និងក្មេងជំទង់ដែលទើបតែជាពីជំងឺអុតស្វាយ ឬមានរោគសញ្ញាស្រដៀងជំងឺគ្រុនផ្តាសាយ សូមកុំប្រើថ្នាំអាស្ពីរីនឲ្យសោះ។
នេះគឺដោយសារតែថ្នាំអាស្ពីរីនត្រូវបានគេភ្ជាប់ទៅនឹងជំងឺម្យ៉ាងដែលកម្រនឹងកើត ប៉ុន្តែអាចគំរាមកំហែងដល់អាយុជីវិតកុមារបាន។ ពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានការព្រួយបារម្ភ៕