អាហារដែលញ៉ាំនៅសល់អាចរក្សាទុកបានបីទៅបួនថ្ងៃនៅក្នុងទូទឹកកក។ ត្រូវប្រាកដថា ពួកវាត្រូវបានបរិភោគនៅក្នុងរយៈពេលនេះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកមិនប្រាកដថា អ្នកនឹងអាចបរិភោគអាហារដែលញ៉ាំនៅសល់ក្នុងរយៈពេលបួនថ្ងៃនេះទេ សូមបង្កកវាទើបជាការល្អ។ ការពុលអាហារត្រូវបានបង្កឡើងដោយមីក្រូសារពាង្គកាយគ្រោះថ្នាក់ដូចជាបាក់តេរីដែលមាននៅក្នុងអាហារកខ្វក់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដោយសារតែបាក់តេរីជាធម្មតាមិនធ្វើឲ្យផ្លាស់ប្តូររសជាតិ ក្លិន និងការមើលពីខាងក្រៅរបស់អាហារ អ្នកមិនអាចដឹងទេថាតើអាហារ គឺគ្រោះថ្នាក់ក្នុងការបរិភោគដែរ ឬអត់នោះ។
ដូច្នេះ ប្រសិនបើអ្នកស្ថិតនៅក្នុងការសង្ស័យអំពីសុវត្ថិភាពអាហារទាំងនោះ វាជាការល្អបំផុតគឺបោះវាតែម្តងទៅ។ ជាសំណាងល្អ ករណីភាគច្រើននៃការពុលអាហារអាចត្រូវបានការពារបានដោយមានការរៀបចំអាហារឲ្យបានត្រឹមត្រូវ។
ដើម្បីអនុវត្តសុវត្ថិភាពចំណីអាហារអាហារដែលងាយខូចដូចជាសាច់មាន់ ត្រី ទឹកដោះគោ និងស៊ុត សូមកុំទុកវានៅខាងក្រៅច្រើនជាងពីរម៉ោង ឬលើសពីមួយម៉ោងនៅសីតុណ្ហភាពច្រើនជាង៣២អង្សារសេ។
អាហារដែលមិនត្រូវការការចំអិនដូចជាសាឡាត់ ឬសាំងវិចក៏គួរតែបរិភោគភ្លាម ឬដាក់ក្នុងទូទឹកកកឲ្យបានឆាប់។ គោលដៅរបស់អ្នក គឺកាត់បន្ថយពេលវេលាដែលអាហារស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ដែលមានស៊ីតុណ្ហភាពចន្លោះរវាង ៤ ទៅ ៦០ អង្សារសេដែលបាក់តេរីអាចបង្កើតកូនចៅបានយ៉ាងឆាប់រហ័ស។ នៅពេលដែលអ្នកនឹងបរិភោគអាហារដែលញ៉ាំនៅសល់ សូមកំដៅអាហារទាំងនោះនៅលើចង្ក្រាន ឬនៅក្នុងមីក្រូវេវហូតដល់សីតុណ្ហាភាព ៧៤ អង្សារសេ។ ដោយសារតែពួកវាមិនអាចផ្តល់កំដៅបានគ្រប់គ្រាន់ចង្ក្រានធម្មតាមិនត្រូវបានណែនាំឲ្យប្រើដើម្បីកំដៅអាហារដែលញ៉ាំនៅសល់នោះទេ៕