ផ្លែប៉ោម គឺមានភាពងាយស្រួលក្នុងការបរិភោគ និងជាប្រភពនៃសារធាតុចិញ្ចឹម។ វាសម្បូរទៅដោយសារជាតិ Phytonutrients ដែលអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ផ្លែប៉ោម គឺជាផ្នែកមួយដ៏សំខាន់នៃអាហារដែលធ្វើឲ្យបេះដូងមានសុខភាពល្អ។ ផ្លែប៉ោមក៏មានផងដែរនូវវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលវាមាននាទីបំផ្លាញរ៉ាឌីកាល់សេរី ហើយវាក៏បានដឹងជញ្ជូននូវកូលេស្តេរ៉ូលផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាត្រូវបានគេជឿថា ផ្លែប៉ោមអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងដោយសារតែការវាមានជាតិសរសៃ សារជាតិប្រឆាំងអុកស៊ីតកម្ម និងការគ្រប់គ្រងជាតិស្ករក្នុងឈាមដោយសារ Phytonutrients ដែលមាននៅក្នុងផ្លែប៉ោម។
នៅក្នុងការសិក្សានៅសាកលវិទ្យាល័យនៃរដ្ឋផ្លរីដា លោកបណ្ឌិត Bahram H. Arjmandi និងលោកសាស្រ្តាចារ្យ Margaret A. Sitton បានរាយការណ៍មកថា សារធាតុ Pectin និង Polyphenols សារធាតុទាំងពីរនេះគឺមាននៅក្នុងផ្លែប៉ោម ដែលជួយបង្កើនការរំលាយសារធាតុខ្លាញ់ និងកាត់បន្ថយការផលិតម៉ូលេគុលដែលបង្កឲ្យមានការរលាក។ ដូច្នេះ វាជាការរួមបញ្ចូលគ្នានៃសារធាតុចិញ្ចឹមជាច្រើនដែលមាននៅក្នុងផ្លែប៉ោម ដែលវាជួយបន្ថយជាតិកូឡេស្តេរ៉ូល និងហានិភ័យជំងឺបេះដូងផងដែរ៕