ការរលាកសរសៃពួរ គឺជាការរលាកសរសៃពួរដែលភ្ជាប់សាច់ដុំទៅនឹងឆ្អឹង។ ជំងឺនេះបណ្តាលឲ្យមានការឈឺចាប់ និងហើមតឹងនៅពីខាងក្រៅនៃសន្លាក់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខណៈពេលដែលការរលាកសរសៃពួរអាចកើតមានឡើងនៅលើសរសៃពួរណាមួយក៏បាននៃរាងកាយរបស់អ្នក វាជាទូទៅបំផុត គឺកើតមាននៅជុំវិញស្មា កែងដៃ កដៃ និងកែងជើង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើការរលាកសរសៃពួរមានភាពធ្ងន់ធ្ងរ ហើយនាំឲ្យមានការរហែកសរសៃពួរ អ្នកអាចត្រូវការការវះកាត់។ ប៉ុន្ដែករណីភាគច្រើននៃការរលាកសរសៃពួរអាចត្រូវបានព្យាបាលដោយជោគជ័យជាមួយនឹងការសម្រាកព្យាបាលដោយខ្លួនឯង និងការប្រើថ្នាំដើម្បីកាត់បន្ថយការឈឺចាប់។
បើទោះបីជាការរលាកសរសៃពួរអាចត្រូវបានបង្កឡើងដោយការមានរបួសភ្លាមៗ តែលក្ខខណ្ឌនៃការប៉ះទង្កិចម្តងហើយម្តងទៀតក្នុងពេលវេលាដ៏យូរក៏អាចជាមូលហេតុផងដែរ។
មនុស្សភាគច្រើនមានការរលាកសរសៃពួរ គឺដោយសារតែការងារ ឬទម្លាប់របស់ពួកគេពាក់ព័ន្ធនឹងការធ្វើអ្វីមួយដដែលៗ ដែលបានប៉ះពាល់នៅដល់សសៃរបស់ពួកគេ។ រោគសញ្ញានៃការរលាកសរសៃពួរអាចកើតមានឡើងនៅកន្លែងដែលសរសៃពួរមានការរលាកដែលរួមមាន ៖
• មានការឈឺចាប់ ជាញឹកញាប់ការឈឺចាប់មានសភាពដូចជាធ្ងន់ៗ ជាពិសេសនៅពេលដែលមានចលនាអវៈយវៈដែលទទួលរងផលប៉ះពាល់
• ឡើងហើម តឹងនិងមានការឈឺចាប់
• ការហើមបន្តិចបន្តួច។
ករណីភាគច្រើននៃការរលាកសសៃពួរអាចឆ្លើយតបទៅនឹងវិធានការព្យាបាលដោយខ្លួនឯងបាន។ សូមជួបជាមួយវេជ្ជបណ្ឌិតអ្នក ប្រសិនបើអ្នកមានរោគសញ្ញាយូរអង្វែង និងរំខានដល់សកម្មភាពរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ៕