មានប្រមាណជា១៥ភាគរយនៃគូស្វាមីភរិយាមានបញ្ហាមិនអាចមានកូនបាន (អារ)។ នេះមានន័យថា ពួកគេមិនអាចមានកូនបាននោះទេ បើទោះបីជាពួកគេមានការរួមភេទញឹកញាប់ដោយមិនមានការពន្យារកំណើតអស់រយៈពេលយូរជាងមួយឆ្នាំក៏ដោយ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ប្រហែលជាពាក់កណ្តាលនៃគូស្វាមីភរិយាទាំងនេះបញ្ហា គឺបណ្តាលមកពីបុរស។ បុរសដែរអារ គឺអាចដោយសារតែផលិតមេជីវិតឈ្មោលបានតិតពេក មុខងារនៃមេជីវិតឈ្មោលមានលក្ខណៈមិនប្រក្រតី ឬមានការស្ទះបំពង់មេជីវិតដែលរារាំងដល់ការដឹកនាំមេជីវិតឈ្មោលចេញមកក្រៅបាន។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការមានជំងឺ ការរបួស បញ្ហាសុខភាពរ៉ាំរ៉ៃ របៀបក្នុងរស់នៅ និងកត្តាផ្សេងទៀតអាចដើរតួនាទីក្នុងការបណ្តាលឲ្យអារលើបុរស។ មិនអាចមានកូនបានអាចជាភាពតានតឹងក្នុងជីវិត ប៉ុន្តែបុរសមួយចំនួនអាចព្យាបាលបញ្ហានេះឲ្យជាសះស្បើយបាន។

មានកត្តាហានិភ័យមួយចំនួនត្រូវបានផ្សារភ្ជាប់ទៅនឹងការគ្មានកូននៅលើបុរស ដែលក្នុងនោះរួមមាន ៖
• ការជក់បារី
• ការប្រើគ្រឿងស្រវឹង
• ការប្រើថ្នាំញៀនខុសច្បាប់
• លើសទម្ងន់
• មានការឆ្លងមេរោគកាលពីពេលមុន ឬក្នុងពេលបច្ចុប្បន្ននេះ
• ការប៉ះពាល់នឹងសារជាតិពុល
• មានការឡើងកំដៅខ្លាំងនៅតំបន់ពងស្វាស
• មានសាច់ញ្ញាត្តមានបញ្ហានេះ
• ការមានលក្ខខណ្ឌវេជ្ជសាស្រ្តមួយចំនួនដូចជាការមានដុំសាច់ និងមានជំងឺរ៉ាំរ៉ៃ
• មានការប្រើប្រាស់ថ្នាំ ឬទទួលការព្យាបាលដូចជាការវះកាត់ ឬការប្រើប្រាស់កាំរស្មីវិទ្យុសកម្មសម្រាប់ការព្យាបាលជំងឺមហារីក
• ការអនុវត្តសកម្មភាពយូរៗមួយចំនួនដូចជាការជិះកង់ ឬជិះសេះជាពិសេសនៅលើកៅអីដែលរឹង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង