របបអាហារ គឺជាផ្នែកមួយនៃការព្យាបាលសម្រាប់ជំងឺតម្រងនោមរ៉ាំរ៉ៃ ដែលគ្រូពេទ្យអាចណែនាំរបបអាហារពិសេស ដើម្បីជួយទ្រទ្រង់ដល់តម្រងនោមរបស់អ្នក និងកម្រិតការងារដែលពួកវាត្រូវតែធ្វើ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សូមសួរវេជ្ជបណ្ឌិត ឬអ្នកឯកទេសខាងចំណីអាហារ ដែលអាចវិភាគបច្ចុប្បន្នភាពអាហារ និងស្នើនូវមធ្យោបាយ ដើម្បីធ្វើឲ្យរបបអាហាររបស់អ្នកមានភាពងាយស្រួលចំពោះតម្រងនោមរបស់អ្នកបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាគឺអាស្រ័យលើស្ថានភាព មុខងារនៃតម្រងនោម និងសុខភាពជារួម របបអាហារអាចត្រូវបានណែរនាំដូចខាងក្រោមនេះ ៖
• ជៀសវាងផលិតផលទាំងឡាយណាដែលមានបន្ថែមអំបិល ៖ បន្ថយបរិមាណសូដ្យូម (អំបិល) ដែលអ្នកបរិភោគជារៀងរាល់ថ្ងៃដោយជៀសវាងផលិតផលអាហារដែលមានបន្ថែមអំបិល ដែលរួមមានអាហារដែលមានភាពងាយស្រួលដូចជាអាហារពេលល្ងាចដែលកក ស៊ុបកំប៉ុង និងអាហារដែលចំអិនរហ័សតាមហាងនានា។ អាហារផ្សេងទៀតដែលមានបន្ថែមអំបិលរួមមានអាហារសម្រន់ដែលមានរសជាតិប្រៃ បន្លែកំប៉ុង សាច់កែច្នៃ និងឈីសជាដើម។
• ជ្រើសរើសអាហារដែលមានសារធាតិប៉ូតាស្យូមទាប ៖ អ្នកឯកទេសខាងចំណីអាហារអាចនឹងផ្ដល់យោបស់ឲ្យអ្នកជ្រើសរើសយកចំណីអាហារដែលមានសារធាតុប៉ូតាស្យូមទាប។ អាហារដែលមានប៉ូតាស្យូមខ្ពស់រួមមាន ចេក ក្រូច ដំឡូង ស្ពៃខ្មៅ និងប៉េងប៉ោះ។ ឧទាហរណ៍នៃអាហារដែលមានប៉ូតាស្យូមទាបរួមមានផ្លែប៉ោម ស្ពៃក្តោប ការ៉ុត សណ្តែកបៃតង ទំពាំងបាយជូ និងស្ត្របឺរី។ អ្នកត្រូវដឹងថាអំបិលជាច្រើនសុទ្ធតែមានប៉ូតាស្យូម ដូច្នេះអ្នកគួរតែជៀសវាងពួកវា ប្រសិនបើអ្នកមានជំងឺខ្សោយតម្រងនោម។
• កំណត់ចំនួនប្រូតេអ៊ីនដែលអ្នកបរិភោគ ៖ គ្រូពេទ្យឯកទេសខាងចំណីអាហាររបស់អ្នកនឹងប៉ាន់ស្មានថាតើចំនួនប្រូតេអ៊ីនប៉ុន្មានក្រាមដែលសមស្របដែលអ្នកគួរបរិភោគរៀងរាល់ថ្ងៃ និងធ្វើការណែនាំដោយផ្អែកលើបរិមាណនោះ។ អាហារដែលមានប្រូតេអ៊ីនខ្ពស់រួមមានសាច់សត្វគ្មានខ្លាញ់ ស៊ុត ទឹកដោះគោ ឈីស និងសណ្តែក។ អាហារដែល មានប្រូតេអ៊ីនទាបរួមមានបន្លែ ផ្លែឈើ នំប៉័ង និងគ្រាប់ធញ្ញជាតិ៕