ការឈឺក្បាល ការតឹងច្រមុះ ការក្អក គ្រុមក្តៅ ការរមាស់ភ្នែក ការឈឺបំពង់ក ការឈឺសាច់ដុំកើតមានសឹងតែដូចគ្នា លើមនុស្សភាគច្រើនពេលដែលមានជំងឺផ្តាសាយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះជាយ៉ាងណាក៏ដោយ ជនជាតិអាមេរិកបានចំណាយរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំសម្រាប់ការជួបគ្រូពេទ្យ និងចំណាយលើឱសថសម្រាប់ព្យាបាលជំងឺផ្តាសាយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មិនមានការព្យាបាលជំងឺផ្តាសាយឲ្យជាបាននោះទេ។ តែជាសំណាងល្អ អ្នកអាចអនុវត្តជំហានទាំងនេះ ដើម្បីងាយស្រួលក្នុងការជាសះស្បើយឡើងវិញ។
ការអនុវត្តការព្យាបាលដោយខ្លួនឯងនៅផ្ទះសាមញ្ញៗដូចខាងក្រោមនេះអាចជួយអ្នកមានអារម្មណ៍ថាមានផាសុខភាពបានច្រើនជាងមុន និងជួយឲ្យរាងកាយរបស់អ្នកបានជាសះស្បើយបានយ៉ាងឆាប់រហ័ស។
• ញ៉ាំទឹកឲ្យបានច្រើន
• សម្រាកឲ្យបានគ្រប់គ្រាន់
• ញ៉ាំអាហារមានរសជាតិហឺរ
• ញ៉ាំវីតាមីន C បន្ថែម
• ញ៉ាំស៊ុប៕