ការវៀចខ្ទង់ច្រមុះ កើតឡើងនៅពេលដែលជញ្ជាំងស្តើងចន្លោះរវាងរន្ធច្រមុះទាំងពីរត្រូវបានផ្លាស់ទីទៅមួយចំហៀង។ សន្ទះច្រមុះដែលត្រូវបានវៀចធ្វើឲ្យរន្ធច្រមុះម្ខាងតូចជាងមុន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលការវៀចខ្ទង់ច្រមុះមានសភាពធ្ងន់ធ្ងរ វាអាចរាំងខ្ទប់រន្ធច្រមុះរបស់អ្នកម្ខាង និងកាត់បន្ថយខ្យល់ចូល ដែលបង្កឲ្យមានការលំបាកក្នុងការដកដង្ហើម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បន្ថែមលើការវៀចខ្ទង់ច្រមុះ ខ្យល់ស្ងួតឆ្លងកាត់តាមច្រមុះពេលខ្លះអាចនឹងរួមចំណែកធ្វើឲ្យមានការហូរឈាមលើបុគ្គលមួយចំនួន។
ការស្ទះរន្ធច្រមុះអាចកើតឡើងមកពីសន្ទះច្រមុះហើម ហើយស្អិតជាប់គ្នា។ ការព្យាបាលនៃការស្ទះរន្ធច្រមុះអាចនឹងរួមបញ្ចូលទាំងការប្រើប្រាស់ថ្នាំដើម្បីកាត់បន្ថយការហើម ដើម្បីជួយបើករន្ធច្រមុះ។ ដើម្បីកែតម្រូវការវៀចខ្ទង់ច្រមុះ ការវះកាត់ គឺជាការចាំបាច់។
ការវៀចខ្ទង់ អាចត្រូវបានបង្កឡើងដោយ៖
• កើតមានតាំងពីកំណើត ៖ ក្នុងករណីខ្ លះការវៀចខ្ទង់ច្រមុះកើតឡើងក្នុងអំឡុងពេលនៃការវិវត្តរបស់ទារកក្នុងផ្ទៃ និងអាចដឹងបាននៅពេលកើត
• ការរងរបួសទៅនឹងច្រមុះ។
អ្នកប្រហែលជាអាចបងា្ករការរងរបួសច្រមុះរបស់អ្នកដែលអាចបណ្តាលឲ្យវៀចខ្ទង់បានដោយមានការប្រុងប្រយ័ត្នដូចជា ៖
• ពាក់មួកសុវត្ថិភាពនៅពេលដែលលេងកីឡា ឬធ្វើដំណើរតាមម៉ូតូ
• ពាក់ខ្សែក្រវ៉ាត់នៅពេលដែលជិះនៅក្នុងរថយន្ត៕