សូមកុំអនុញ្ញាតឲ្យការឈឺចាប់បញ្ឈប់អ្នកពីការរីករាយជាមួយសកម្មភាពដ៏សប្បាយរីករាយឲ្យសោះ។ លើកក្រោយ នៅពេលដែលអ្នកគំរោងជួបជុំមិត្តភក្តិ សូមព្យាយាមវិធីបំបាត់ការឈឺចាប់ទាំងនេះ ដើម្បីបង្កើនរសជាតិនៃអាហាររបស់អ្នក ក៏ដូចជាបង្កើតភាពរីករាយរបស់អ្នក។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ខ្ញីស្រស់ គឺអស្ចារ្យណាស់ ហើយវាមានរសជាតិឆ្ងាញ់ទៀតផង។ ខ្ញីអាចជួយដល់ការរំលាយអាហារ ជាមួយនឹងការបំបាត់ការឈឺចាប់ និងលក្ខណៈសម្បត្តិក្នុងការប្រឆាំងនឹងការរលាក ហើយវាត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពសម្រាប់មនុស្សដែលមានជំងឺរលាកសន្លាក់ និងជំងឺរលាកសន្លាក់ឆ្អឹង។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

លោកបណ្ឌិត James Duke ជាអ្នកជំនាញផ្នែកឱសថរុក្ខជាតិ និងជាអ្នកនិពន្ធសៀវភៅដែលមានឈ្មោះថា “ឱសថបៃតង” ក៏បានណែនាំឲ្យមានការប្រើប្រាស់ខ្ញីនៅលើផ្នែកខាងក្រៅនៃរាងកាយផងដែរ។ គាត់បានប្រើខ្ញីក្តៅដើម្បីយកទៅស្អំ ឬសង្កត់ដើម្បីកាត់បន្ថយការឈឺចាប់ពោះ ឈឺសន្លាក់ និងឈឺក្បាល។

ប៉ុន្តែ ខ្ញី គឺមានសជាតិឆ្ងាញ់ ដូច្នេះ អ្នកប្រហែលជាចង់ញ៉ាំវាច្រើនជាងការប្រើប្រាស់វាតែពីខាងក្រៅ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង