ការខ្វះកោសិកាឈាមក្រហម មិនមែនជាជំងឺកើតឡើងដោយខ្លួនឯងនោះទេ តែវាជាលទ្ធផលមកពីកង្វះអាហារូបត្ថម្ភ។ ទោះជាយ៉ាងណា វាអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរដទៃទៀត ដូច្នេះការសម្គាល់រោគសញ្ញាជាក់លាក់នៃជំងឺខ្វះកោសិកាឈាមក្រហមអាចមានផលប្រយោជន៍។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រោគសញ្ញានៃជំងឺខ្វះកោសិកាឈាមក្រហមធ្ងន់ធ្ងរអាចរួមមាន ៖
- បេះដូងលោតញាប់
- វិលមុខ
- ឈឺក្បាល
- អស់កម្លាំង
- ហ៊ឹងត្រចៀក
- ឆាប់ខឹង
- ស្លេកស្បែក
- និងការភាន់ច្រលំ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កង្វះវីតាមីន B12 ឬកង្វះអាស៊ីតហ្វូលិច (B9) អាចបណ្តាលឲ្យមាត់ និងអណ្តាតរបស់អ្នកឡើងហើម។ រោគសញ្ញាទាំងនេះស្តាប់ទៅហាក់គួរឲ្យខ្លាច ប៉ុន្តែទម្រង់ជាទូទៅបំផុតនៃការខ្វះកោសិកាឈាមក្រហម គឺមានភាពងាយស្រួលក្នុងការព្យាបាល ជាពិសេសប្រសិនបើដឹងបានឆាប់រហ័ស។
រោគសញ្ញានៃជំងឺខ្វះកោសិកាឈាមក្រហមកម្រិតស្រាលទៅមធ្យម ៖
• ខ្សោយ
• អស់កម្លាំង
• ពិបាកដកដង្ហើម។
រោគសញ្ញានៃជំងឺខ្វះកោសិកាឈាមក្រហមពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ៖
• បេះដូងលោតញាប់
• វិលមុខ
• ឈឺក្បាល
• ហ៊ឹងត្រចៀក
• ស្បែកស្លេក (ជាពិសេសបាតដៃ)
• ជ្រុះសក់
• ភាន់ច្រឡំ៕