ផ្កាឈូករ័ត្ន គឺជាផ្កាដែលមានគ្រាប់យ៉ាងច្រើន ហើយមានអត្ថប្រយោជន៍ខាងសុខភាពដែលអាចជួយដល់អ្នកតាំងតែពីក្បាលដល់ចុងជើង។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ពួកវាអាចរកបានយ៉ាងងាយស្រួល ហើយគ្រាន់តែបន្តិចក៏អាចមានអត្ថប្រយោជន៍ដល់អ្នកដែលមិននឹកស្មានដល់។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ខាងក្រោមនេះគឺជាអ្វីដែលផ្កាឈូករ័ត្នអាចជួយបានសម្រាប់សុខភាពរបស់អ្នក ៖

• វាជួយត្រួតពិនិត្យការខូចខាតនៃកោសិកា ដូច្នេះវាដើរតួនាទីក្នុងការការពារជំងឺមហារីក។ នេះគឺដោយសារតែគ្រាប់ផ្កាឈូករ័ត្ន គឺជាប្រភពដ៏ល្អនៃសារជាតិ selenium ដែលជាសារធាតុប្រឆាំងនឹងជំងឺមហារីក។
• វាមានផ្ទុកសារធាតុរ៉ែដែលល្អសម្រាប់សុខភាពឆ្អឹង។ ក្រៅពីជាតិកាល់ស្យូម ឆ្អឹងរបស់អ្នកត្រូវការជាតិម៉ាញេស្យូម និងទង់ដែងដើម្បីឲ្យមានភាពរឹងមាំ។ គ្រាប់ផ្កាឈូករ័ត្នមាននូវសារធាតុរ៉ែទាំងពីរនេះ។ ក្រៅពីនេះ វាក៏មានផ្ទុកនូវវីតាមីន E ដែលអាចជួយបន្ថយការឈឺសន្លាក់ផងដែរ។
• ពួកវាធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់។ ម៉ាញេស្យូមនៅក្នុងគ្រាប់ផ្កាឈូករ័ត្នត្រូវបានគេស្គាល់ថាសម្រាប់ជួយសម្រួលសរសៃប្រសាទ ដូច្នេះវាជួយបំបាត់ស្ត្រេស ការឈឺក្បាលប្រកាំង និងជួយអ្នកឲ្យបានសម្រាក។
• ពួកវាជួយដល់ស្បែករបស់អ្នក វីតាមីន E ជួយប្រឆាំងនឹងកាំរស្មី UV និងរក្សាស្បែកឲ្យនៅក្មេង។
• ពួកវាជួយបន្ធូរអាការៈនៃការរលាកតាមធម្មជាតិដូចជាការឈឺសន្លាក់ ដំបៅក្រពះ ការរលាកស្បែក និងជំងឺហឺត។ ដោយសារតែគ្រាប់ផ្កាឈូករ័ត្នត្រូវបានផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាច្រើន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង