វីតាមីន C គឺជាសារធាតុចិញ្ចឹមដ៏សំខាន់។ វានៅតែអាចទៅរួចក្នុងការប្រើប្រាស់វីតាមីន C នេះច្រើនពេក។ វីតាមីន C គឺជាពពួកវីតាមីនដែលរលាយក្នុងទឹកមួយប្រភេទដែលទ្រទ្រង់ដល់ការរីកលូតលាស់ជាធម្មតា និងធំធាត់ឡើងនៃរូបរាងកាយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វីតាមីន C ក៏អាចជួយអោយរាងកាយរបស់អ្នកស្រូបយកជាតិដែកផងដែរ។ ដោយសារតែរាងកាយរបស់អ្នកមិនផលិត ឬរក្សាទុកវីតាមីន C នៅក្នុងរាងកាយបាន វាគឺជារឿងសំខាន់ណាស់ក្នុងការទទួលបានវីតាមីន C ពីចំណីអាហាររបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សម្រាប់មនុស្សភាគច្រើន ក្រូចធំមួយផ្លែ ផ្លែស្ត្របឺរីមួយពែង (ប្រហែល១៦៥ក្រាម) ឬប្រូខូលីអាចផ្តល់នូវវីតាមីន C បានគ្រប់គ្រាន់សម្រាប់មួយថ្ងៃ។
ចំណែកឯវីតាមីន C ដែលនៅសល់លើសពីតម្រូវការនៃរាងកាយនឹងត្រូវបានបញ្ចេញចោលពីរាងកាយរបស់អ្នកតាមរយៈទឹកនោម។
សម្រាប់មនុស្សពេញវ័យ របបអាហារដែលមានវីតាមីន C ត្រូវបានណែនាំឲ្យប្រើគឺ៦៥ ទៅ៩០មីលីក្រាមក្នុងមួយថ្ងៃ។ បើទោះបីជាការញ៉ាំអាហារមានវីតាមីន C ច្រើនពេកទំនងជាមិនបង្កឲ្យមានគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែការប្រើប្រាស់វីតាមីន C លើសកម្រិតអាចបណ្តាលឲ្យ រាគ ចង្អោរ ក្អួត ឈឺនៅចុងដង្ហើម ហើមពោះ ចុកពោះ ឈឺក្បាល គេងមិនលក់ និងអាចបង្កឲ្យមានគ្រួសក្នុងតម្រងនោមផងដែរ។
សូមចាំថា សម្រាប់មនុស្សភាគច្រើនរបបអាហារដែលមានសុខភាពល្អអាចផ្ដល់នូវវីតាមីន C បានគ្រប់គ្រាន់សម្រាប់តម្រូវការរបស់រាងកាយ៕