ប្រភេទនៃជំងឺមហារីកមួយចំនួនអាចកើតមាននៅក្នុងក្រុមគ្រួសារ នេះបានន័យថាអ្នកអាចមានជំងឺមហារីកប្រសិនបើឪពុក ឬម្តាយរបស់អ្នកបានកើតជំងឺនេះ តែវាមិនមែនជាការឆ្លងពីពួកគាត់មកអ្នកនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឧទាហរណ៍ប្រភេទនៃជំងឺមហារីកដែលអ្នកអាចមានហានិភ័យខ្ពស់ ដូចជាជំងឺមហារីកសុដន់ ពោះវៀនធំ ឬជំងឺមហារីកក្រពេញអូវែ ប្រសិនបើអ្នកមានសាច់ញាត្តិកើតជំងឺនេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះជាយ៉ាងណា នេះមិនមែនមានន័យថាអ្នកនឹងកើតជំងឺនេះនោះទេ ប្រសិនបើសមាជិកគ្រួសារណាម្នាក់មានជំងឺមហារីកមួយចំនួននេះ ប៉ុន្តែអ្នកអាចនឹងមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺមហារីកទាំងនេះ បើប្រៀបធៀបទៅមនុស្សផ្សេងទៀត។
វាជាការសំខាន់ក្នុងការបានដឹងថាមានតែ៥ទៅ១០% នៃមហារីកប៉ុណ្ណោះ ដែលត្រូវបានបង្កឡើងដោយបញ្ហាហ្សែន។
ប្រសិនបើសមាជិកគ្រួសារជិតស្និទ្ធណាម្នាក់មានជំងឺមហារីកដែលបានរៀបរាប់ខាងលើហើយអ្នកមានការព្រួយបារម្ភថាអ្នកអាចនឹងមានជំងឺមហារីកដែរនោះ សូមទៅជួបគ្រូពេទ្យរបស់អ្នក។ គ្រូពេទ្យនឹងសួរសំណួរអ្នកអំពីប្រវត្តិគ្រួសារ ហើយប្រសិនបើគាត់គិតថាអ្នកអាចមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីក ពួកគាត់នឹងបញ្ជូនអ្នកទៅអ្នកផ្តល់ប្រឹក្សាខាងហ្សែន ឬអ្នកជំនាញផ្នែកជំងឺមហារីក៕