បើអ្នកមានបញ្ហាផ្លូវចិត្ត អ្នកប្រហែលជាត្រូវប្រើថ្នាំព្យបាលជំងឺធ្លាក់ទឹកចិត្តពីពីរទៅបួនសប្តាហ៍ មុនពេលដែលអ្នកសម្គាល់ឃើញថាមានភាពប្រសើរឡើងណាមួយនៃរោគសញ្ញារបស់អ្នក។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ក្នុងអំឡុងពេលនេះ អ្នកអាចជួបប្រទះផលប៉ះពាល់មួយចំនួនដូចជាការថប់បារម្ភ ឬសភាពឡេះឡះ ការវិលមុខ ស្រវាំងភ្មែក ចង្អោរ (ការមានអារម្មណ៍ថាមានឈឺ)។ល។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ផលប៉ះពាល់ទាំងនេះអាចជាភាពពិបាកមួយនៅពេលដំបូង ប៉ុន្តែ វាជារឿងសំខាន់ក្នុងការតស៊ូជាមួយនឹងការព្យាបាល ដូច្នេះរាងកាយរបស់អ្នកនឹងអាចទទួលថ្នាំនេះបានពីមួយពេលទៅមួយពេល។ ថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្តធ្វើការដោយបង្កើនកម្រិតនៃសារធាតុគីមីនៅក្នុងខួរក្បាលដែលគេហៅថាប្រព័ន្ធបញ្ជូននៃសរសៃប្រសាទ។

កម្រិតនៃប្រព័ន្ធបញ្ជូននៃសរសៃប្រសាទនឹងកើនឡើងបន្តិចម្តងៗ។ នេះហើយគឺជាមូលហេតុដែលមនុស្សភាគច្រើនត្រូវតែប្រើថ្នាំនេះពីរបីសប្តាហ៍មុននឹងពួកវាមានប្រសិទ្ធភាព។

វាជាការសំខាន់ណាស់ដែលអ្នកបន្តការប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា ដើម្បីឲ្យថ្នាំទាំងនោះមានពេលវេលា ដើម្បីធ្វើការបានយ៉ាងត្រឹមត្រូវ។ អ្នកគួរតែប្រើថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្តយ៉ាងហោចណាស់បួនទៅប្រាំមួយសប្តាហ៍ ដើម្បីមើលថាតើពួកវាមានប្រសិទ្ធភាពឬទេ។ ប្រសិនបើពួកវានៅតែមិនមានប្រសិទ្ធភាពបន្ទាប់ពីពេលនេះគ្រូពេទ្យរបស់អ្នកអាចនឹងពិចារណាការផ្លាស់ប្តូរទៅប្រភេទថ្នាំផ្សេងមួយទៀត។

អ្នកមិនគួរបញ្ឈប់ការប្រើថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្តភ្លាមនោះទេ ការធ្វើដូចនេះអាចបណ្តាលឲ្យមានរោគសញ្ញាដូចជា៖
• មានរោគសញ្ញាដូចជាជំងឺគ្រុនផ្តាសាយ
• វិលមុខ
• យល់សុបិន្តដែលនៅចាំជានិច្ច។

ប្រសិនបើអ្នកចង់បញ្ឈប់ការប្រើថ្នាំ វេជ្ជបណ្ឌិតរបស់អ្នកជាធម្មតានឹងកាត់បន្ថយកម្រិតថ្នាំរបស់អ្នកបន្តិចម្តងក្នុងរយៈពេលបួនសប្តាហ៍ ដើម្បីកាត់បន្ថយរោគសញ្ញាដូចខាងលើនេះ៕