វាគឺអាចទៅរួចសម្រាប់មនុស្សមួយចំនួន ដែលក្លាយទៅជាញៀននឹងការរួមភេទ។ ការញៀននេះ គឺស្រដៀងគ្នាទៅនឹងការញៀននឹងសារធាតុញៀនផងដែរ ព្រោះការញៀននេះត្រូវបានបង្កឡើងដោយសារសារធាតុគីមីដ៏មានអានុភាព ដែលត្រូវបានបញ្ចេញក្នុងអំឡុងពេលរួមភេទ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការញៀនទៅនឹងអ្វីមួយមានន័យថា ពេលដែលមិនមានវាអាចបណ្តាលឲ្យមានរោគសញ្ញា។ ហើយដោយសារតែរោគសញ្ញាទាំងនេះ គឺជាការរំខាននោះ វាជាភាពងាយស្រួលមួយដែលនាំឲ្យអ្នកប្រើ ឬធ្វើអ្វីដែលអ្នកប្រាថ្នាយ៉ាងលើសលប់ ដើម្បីបំបាត់រោគសញ្ញាទាំងនោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាញឹកញាប់ ការញៀន គឺមិនអាចគ្រប់គ្រងអារម្មរណ៏បាននោះទេ ពីព្រោះអ្នកត្រូវការកាន់តែច្រើនដើម្បីបំពេញបំណង និងសម្រេចបាននូវការទទួលបានអារម្មណ៍ដែលអ្នកចង់បាន។
តើការញៀននឹងការរួមភេទគឺជាអ្វី?
ក្រុមអ្នកជំនាញបានពិពណ៌នាអំពីការញៀននឹងការរួមភេទថា ដូចជាសកម្មភាពផ្លូវភេទដែលមិនអាចគ្រប់គ្រងអារម្មណ៍បាន។ នេះអាចជាការរួមភេទជាមួយដៃគូ ប៉ុន្តែវាក៏អាចមានន័យថាជាសកម្មភាពជាមួយនឹងរូបអាសអាភាស សម្រេចកាមដោយខ្លួនឯង ការស្វែងរកសេវាកម្មរកស៊ីផ្លូវភេទ ឬការជជែកគ្នាតាមប្រព័ន្ធអ៊ីនធណែត។
សម្រាប់មនុស្សភាគច្រើនទម្លាប់ទាំងនេះមិនបណ្តាលឲ្យពួកគេមានបញ្ហាណាមួយនោះទេ។ ទោះជាយ៉ាងណា អ្នកញៀននឹងការរួមភេទមិនអាចគ្រប់គ្រងសកម្មភាពទាំងនេះបានអាចបណ្តាលឲ្យមានបញ្ហាខាងទំនាក់ទំនងរបស់ពួកគេ ហិរញ្ញវត្ថុ និងបញ្ហាវិជ្ជាជីវៈ។
តើការញៀននឹងការរួមភេទអាចបណ្តាលមកពីអ្វី?
មូលហេតុនៃការញៀននឹងការរួមភេទជាញឹកញាប់ត្រូវបានកើតមានចាប់តាំងពីកុមារភាព ឬវ័យជំទង់មកម្លេះ។ ការរងរបួស ឬការធ្លាក់ទឹកចិត្ តក៏គឺជាហេតុផលមួយដ៏មានសក្តានុពល។ ការសិក្សាមួយរបស់សហរដ្ឋអាមេរិកបានបង្ហាញថា ៨០% នៃអ្នកចូលរួមក្នុងការសិក្សាដែលមានការញៀននឹងការរួមភេទបានទទួលរងរបួសផ្លូវចិត្ត ឬការរំលោភបំពានផ្លូវភេទក្នុងអំឡុងពេលកុមារភាពរបស់ពួកគេ៕