ប្រសិនបើអាច អ្នកគួរតែជៀសវាងការពិនិត្យដោយប្រើកាំរស្មី X ខណៈដែលអ្នកមានផ្ទៃពោះ។ ប៉ុន្តែ ការព្យាបាលរបស់អ្នកអាចរង់ចាំបានដែរឬទេ? វេជ្ជបណ្ឌិតរបស់អ្នកនឹងវាយតម្លៃថាតើការព្យាបាលរបស់អ្នក អាចរង់ចាំរហូតដល់ទារករបស់អ្នកកើត ឬយ៉ាងណា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឧទាហរណ៍ ពួកគេនឹងវាយតម្លៃពីអត្ថប្រយោជន៍នៃការព្យាបាលនឹងពីហានិភ័យនៃការមានការពិនិត្យដោយប្រើកាំរស្មី X នេះ។ ពួកគេក៏អាចពិចារណាលើការប្រើវិធីសាស្រ្តណាមួយផ្សេងទៀត ដូចជាការប្រើអ៊ុលត្រាសោន (អេកូ) ជំនួសវិញ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តើកាំរស្មី X អាចប៉ះពាល់ដល់ទារកដោយរបៀបណា?
កាំរស្មី X គឺកាំរស្មីដែលអាចឆ្លងកាត់ជាលិការាងកាយបាន។ កម្រិតនៃកាំរស្មីត្រូវបានគេប្រើប្រែប្រួលដោយអាស្រ័យលើប្រភេទនៃកាំរស្មី X និងឧបករណ៍ដែលត្រូវបានប្រើ។ វាក៏អាចប្រែប្រួលអាស្រ័យលើទំហំរបស់បុគ្គលម្នាក់ៗផងដែរ។
ការថតកាំរស្មី X ក្នុងអំឡុងពេលមានផ្ទៃពោះមិនបង្កើនហានិភ័យនៃការរលូតកូន ឬបណ្តាលឲ្យមានបញ្ហានៅលើទារកដែលមិនទាន់កើតដូចជាពិការភាពពីកំណើត និងបញ្ហាការអភិវឌ្ឍខាងរាងកាយ ឬខាងផ្លូវចិត្តនោះទេ។
ទោះជាយ៉ាងណា ការប៉ះពាល់ម្តងហើយម្តងទៀតទៅនឹងកាំរស្មី X អាចធ្វើឲ្យខូចកោសិការបស់រាងកាយដែលអាចបង្កើនហានិភ័យនៃការកើតមានជំងឺមហារីក។ នេះគឺជាមូលហេតុដែលកម្រិតនៃកាំរស្មីដែលបានប្រើតែងតែទាបតាមដែលអាចធ្វើទៅបាន។
ការថតកាំរស្មី X អំឡុងពេលមានផ្ទៃពោះធ្វើឲ្យមានហានិភ័យដ៏តិចតួចដល់ទារកមិនទាន់កើត ដែលអាចបណ្តាលឲ្យកើតមានជំងឺមហារីកដែលអាចមានការវិវត្តក្នុងអំឡុងពេលកុមារភាពរបស់ពួកគេ។ ហានិភ័យដែលអាចកើតមាននៃជំងឺមហារីកក្នុងកុមារភាព គឺប្រហែល១ក្នុងចំនោម ៥០០ នាក់៕