មានបុរសជាច្រើនដែលបំពេញចានអាហាររបស់គេដោយសាច់យ៉ាងច្រើន។ សូមកុំធ្វើវាបែបនេះអី! យ៉ាងណាមិញ អ្នកមិនចាំបាច់ក្លាយជាអ្នកដែលញ៉ាំអាហារបួសនោះទេ ប៉ុន្តែ ចានរបស់អ្នកគួរតែមានបន្លែពណ៌បៃតងច្រើនជាងសាច់ពណ៌ក្រហម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
យើងអាចនិយាយបានថា បរិភោគបន្លែឲ្យបានច្រើនជាងសាច់។ ប្រសិនបើអ្នកអាច អ្នកអាចនឹងមានអារម្មណ៍ថាឆាប់ឆ្អែត មានសុខភាពល្អ និងរីករាយជាមួយនឹងថាមពលកាន់តែច្រើនផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកមិនត្រូវកាត់ផ្តាច់ការញ៉ាំសាច់ទាំងស្រុងនោះទេ គ្រាន់តែធ្វើឲ្យវានៅតែតិចជាងមុន។ ប្រសិនបើអ្នកពិតជាត្រូវការញ៉ាំសាច់សត្វ សូមញ៉ាំសាច់ដែលមិនជាប់ខ្លាញ់ ដូចជាមាន់ ត្រី និងសាច់ជ្រូក។
ជំហានដំបូងរបស់អ្នកនៅលើផ្លូវឆ្ពោះទៅរករបៀបរស់នៅដែលមានសុខភាពល្ អគឺត្រូវធានាថាអ្នកបរិភោគបានត្រឹមត្រូវ។ វាជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏សាមញ្ញបំផុតដែលអ្នកអាចធ្វើវាបាន ហើយវាអាចមានឥទ្ធិពលដ៏លើសលប់នៅលើគុណភាព និងរយៈពេលនៃជីវិតរបស់អ្នក៕