ជំងឺពកក គឺជាការរីកធំមានលក្ខណៈខុសប្រក្រតីនៃក្រពេញទីរ៉ូអ៊ីតរបស់អ្នក។ បើទោះបីជាការពកក ជាធម្មតាមិនមានការឈឺចាប់អ្វីក៏ដោយ តែការពកកដ៏ធំអាចបណ្តាលឲ្យអ្នកក្អក និងធ្វើឲ្យវាមានការលំបាកក្នុងការលេបអាហារ ឬដកដង្ហើម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មូលហេតុជាទូទៅបំផុតនៃការពកកនៅទូទាំងពិភពលោក គឺកង្វះជាតិអ៊ីយ៉ូតនៅក្នុងរបបអាហារ។ នៅក្នុងសហរដ្ឋអាមេរិកដែលជាកន្លែងដែលមានការប្រើប្រាស់អំបិលអ៊ីយ៉ូតជាទូទៅ ការពកក គឺកើតឡើងដោយសារតែការផលិតអ័រម៉ូនទីរ៉ូអ៊ីតតិចពេក ឬច្រើនពេក ឬមកពីការមានដុំដែលលូតលាស់នៅក្នុងក្រពេញរបស់វា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការព្យាបាល គឺអាស្រ័យទៅលើទំហំនៃពកក រោគសញ្ញារបស់អ្នក និងមូលហេតុ។ ពកកតូចដែលមិនអាចសម្គាល់ឃើញបាន និងមិនបណ្តាលឲ្យមានបញ្ហាជាធម្មតាមិនត្រូវការការព្យាបាលនោះទេ។ ប្រសិនបើអ្នកមានពកកត្រូវបានបង្កឡើងដោយរបបអាហារដែលអ្នកញ៉ាំ សូមអនុវត្តតាមយោបល់ទាំងនេះ ៖
• ទទួលទានជាតិអ៊ីយ៉ូតឲ្យបានគ្រប់គ្រាន់៖ ដើម្បីធានាថាអ្នកទទួលបានជាតិអ៊ីយ៉ូតបានគ្រប់គ្រាន់ សូមប្រើអំបិលអ៊ីយ៉ូត ឬបរិភោគអាហារសមុទ្រ ឬសារ៉ាយ (សូសី គឺជាប្រភពដ៏ល្អនៃសារ៉ាយសមុទ្រ) ២ដងក្នុងមួយសប្តាហ៍។ បង្គា និងខ្យងដទៃទៀតមានជាតិអ៊ីយ៉ូតខ្ពស់។ ប្រសិនបើអ្នករស់នៅជិតឆ្នេរ ផ្លែឈើ និងបន្លែដែលដាំដុះក្នុងស្រុកទំនងជាមានជាតិអ៊ីយ៉ូតមួយចំនួនផងដែរ ក៏ដូចជាទឹកដោះគោ និងយ៉ាអួរផងដែរ។ អ្នករាល់គ្នាត្រូវការប្រហែលជា១៥០មីក្រូក្រាមនៃជាតិអ៊ីយ៉ូតក្នុងមួយថ្ងៃ (ចំនួននេះគឺតិចជាងពាក់កណ្តាលស្លាបព្រាកាហ្វេទៅទៀត)។ ប៉ុន្តែបរិមាណគ្រប់គ្រាន់គឺមានសារៈសំខាន់ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន និងសម្រាប់ទារកព្រមទាំងកុមារផងដែរ។
• កាត់បន្ថយការប្រើប្រាស់ជាតិអ៊ីយ៉ូត ៖ បើទោះបីជាវាជារឿងដែលកម្រ ការទទួលទានជាតិអ៊ីយ៉ូតច្រើនពេក ពេលខ្លះក៏នាំឲ្យមានពកកផងដែរ។ ប្រសិនបើលើសអ៊ីយ៉ូតគឺជាបញ្ហា សូមជៀសវាងការញ៉ាំអំបិលអ៊ីយ៉ូត ខ្យង សារ៉ាយ និងអាហារបំប៉នជាតិអ៊ីយ៉ូត៕