នៅដំណាក់កាលណាមួយនៅក្នុងជីវិតរបស់បុរសភាគច្រើន ម្តងម្កាល គឺមិនអាចនឹងឡើងរឹងប្រដាប់ភេទ និងរក្សាភាពឡើងរឹងរបស់វាបានយូរ។ ជាធម្មតា វាមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ហើយជាញឹកញាប់ វាគឺជាលទ្ធផលនៃការមានភាពតានតឹងអារម្មរណ៍ ភាពនឿយហត់ ការអស់កម្លាំង ជំងឺថប់បារម្ភ ឬមកពីកាប្រើប្រាស់គ្រឿងស្រវឹងច្រើនខ្លាំងពេក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះជាយ៉ាងណា ប្រសិនបើអ្នកមានបញ្ហាឡើងរឹងនៃលិង្គញឹកញាប់ពេក អ្នកប្រហែលជាមានបញ្ហាងាប់លិង្គ។ តើបញ្ហាងាប់លិង្គនេះ គឺជាអ្វី?
ការងាប់លិង្គ គឺជាអសមត្ថភាពក្នុងការឡើងរឹង និងរក្សាភាពឡើងរឹងនៃលិង្គឲ្យបានយូរ។ វាអាចកើតឡើងតែនៅក្នុងស្ថានភាពមួយចំនួនតែប៉ុណ្ណោះ ឧទាហរណ៍ លិង្គរបស់អ្នកប្រហែលជាអាចឡើងរឹងបាន នៅពេលអ្នកសម្រេចចំណង់ផ្លូវភេទដោយជួយខ្លួនឯង ប៉ុន្តែអ្នកមិនអាចរក្សាភាពរឹងរបស់លិង្គបានទេ នៅពេលដែលអ្នករួមភេទជាមួយដៃគូរបស់អ្នក។
ការងាប់លិង្គនេះអាចប៉ះពាល់ដល់បុរសនៅគ្រប់អាយុទាំងអស់ ប៉ុន្តែ ជាទូទៅវាច្រើនកើតលើបុរសដែលមានវ័យកាន់តែចាស់។ វាត្រូវបានគេប៉ាន់ប្រមាណថា មានប្រមាណជាពាក់កណ្តាលនៃមនុស្សទាំងអស់ដែលមានអាយុចន្លោះពី៤០ទៅ៧០ឆ្នាំមានជំងឺងាប់លិង្គនេះ។
ការងាប់លិង្គនេះអាចមានមូលហេតុដែលទាក់ទងទៅនឹងបញ្ហាផ្លូវកាយ និងផ្លូវចិត្ត។ ពេលខ្លះ វាជាការរួមបញ្ចូលគ្នានៃបញ្ហាទាំងពីរនេះ។
សម្រាប់ឧទាហរណ៍នៃមូលហេតុផ្លូវកាយរួមមាន ៖
• ការរួមតូចនៃសរសៃឈាមនៅក្នុងលិង្ គដែលនេះជាទូទៅជាប់ទាក់ទងនឹងជំងឺសសៃឈាមបេះដូង ជំងឺសម្ពាធឈាមខ្ពស់ ឬជំងឺទឹកនោមផ្អែម
• បញ្ហាអ័រម៉ូនដូចជាបញ្ហាក្រពេញទីរ៉ូអ៊ីតជាដើម។
សម្រាប់ឧទាហរណ៍នៃមូលហេតុផ្លូវចិត្តរួមមាន ៖
• ជំងឺធ្លាក់ទឹកចិត្ត
• ជំងឺថប់បារម្ភ
• ការភ័យខ្លាចនៅក្នុងការរួមភេទ
• បញ្ហាទំនាក់ទំនង ។
វាត្រូវបានគេគិតថាករណីភាគច្រើននៃជំងឺងាប់លិង្ គគឺជាមូលហេតុខាងរាងកាយ។ ទោះជាយ៉ាងណា បុរសជាច្រើនដែលមានជំងឺងាប់លិង្គអាចមានអារម្មណ៍តានតឹង ឬថប់បារម្ភអំពីស្ថានភាពរបស់ពួកគេដែលអាចធ្វើវាកាន់តែអាក្រក់ឡើង។ ងាប់លិង្គក៏អាចជាផលរំខានរបស់ថ្នាំមួយចំនួនផងដែរ៕