ស្ទើរតែមនុស្សគ្រប់គ្នាដែលចង់បានគូរអនាគតដែលនៅមានព្រហ្មចារីពេញលេញ តែអ្នកខ្លះ គេមិនដឹងឡើយថាតើព្រហ្មចារី ឬមិនមានព្រហ្មចារី គឺសម្គាល់ត្រងកន្លែងណា? ហើយធ្វើដូចម្តេចទើបដឹងថាអ្នកនោះមានព្រហ្មចារី អ្នកនោះអស់ព្រហ្មចារី?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាពិតជាពិបាកក្នុងការដឹងឲ្យបានច្បាស់លាស់នៅក្នុងរឿងនេះ ព្រោះថាពេលខ្លះសូម្បីតែគ្រូពេទ្យក៏ពិបាកក្នុងការបែងចែកពីភាពក្រមុំព្រហ្មចារីនេះផងដែរ។ មានតែបុគ្គលខ្លួនឯងតែប៉ុណ្ណោះដែលដឹងច្បាស់អំពីរឿងនេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលស្ត្រីមានការរួមភេទតាមទ្វារមាសជាលើកដំបូង វាអាចមានការឈឺចាប់បន្តិចបន្តួច។ នាងអាចមានចេញឈាមបន្តិច ប៉ុន្តែនេះមិនមែនតែងតែកើតឡើងនោះទេ ហើយនេះក៏ដោយសារតែសន្ទះដែលពាស់នៅមាត់ទ្វារមាស ដែលអ្នកខ្លះហៅថាជាសន្ទះព្រហ្មចារី ត្រូវបានខូចក្នុងអំឡុងពេលរួមភេទលើកដំបូននោះ។
សន្ទះដែលពាសនៅមាត់ទ្វារមាស គឺជាសន្ទះស្បែកស្តើង (ភ្នាស) ដែលគ្រប់ត្រឹមផ្នែកខ្លះ ឬទាំងស្រុងនៃផ្នែកខាងមុខនៃទ្វារមាស។ ដូចនេះហើយទើបពេលខ្លះយើងអាចបញ្ជាក់ថានារីណាម្នាក់នៅមានព្រហ្មចារីដោយគេនៅមានសន្ទះនេះនៅមិនទាន់រហែក ឬខូចខាតណាមួយនៅឡើយ។
តែវាមិនប្រាកដបាន១០០%នោះទេ ដែលថាអ្នកដែលមិនមានសន្ទះនេះ គឺមិនមានព្រហ្មចារី ឬអ្នកដែលមានសន្ទះនេះល្អគឺមានព្រហ្មចារីពេញលេញ។ ក្មេងស្រីខ្លះអាចធ្វើឲ្យខូចសន្ទះពាសមាត់ទ្វារមាសនេះបានដោយសកម្មភាពផ្សេងៗជាច្រើនទៀតដែលមិនមែនជាការរួមភេទដោយមិនបានដឹងខ្លួន។
សកម្មភាពដែលមិនមែនជាការរួមភេទភេទ ដែលអាចធ្វើឲ្យរហែកសន្ទះព្រហ្មចារីអាចរួមមាន៖
• មានគ្រោះថ្នាក់ ឬការរងរបួស
• ការជិះសេះ ការលោតខ្ពស់ៗ ឬធាក់កង់ ឬកីឡាស្រដៀងៗគ្នានេះ
• ការស៊កបញ្ចូលម្រាមដៃ ឬឧបករណ៍ដោយគ្រូពេទ្យក្នុងអំឡុងពេលពិនិត្យអាងត្រគាក
• ការប្រើសំលីអនាម័យប្រភេទស៊កបញ្ចូលទៅក្នុងទ្វារមាស (Tampon)៕