មានក្រុមហ៊ុនអាកាសចរណ៍មួយចំនួនអនុញ្ញាត្តឲ្យទារកដែលមានអាយុចាប់ពីពីរថ្ងៃឡើងទៅអាចជឹះយន្តហោះបាន ហើយអនុញ្ញាតឲ្យតែទារកដែលយ៉ាងហោចណាស់មានអាយុពីរសប្តាហ៍ទើបធ្វើដំណើរតាមនាវាបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មិនមានបទប្បញ្ញត្តិជាក់លាក់ចំពោះបញ្ហានេះនោះទេ ដូច្នេះសូមឆែកជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ជាមុនមុនពេលអ្នកកក់សំបុត្រ។ ក្នុងករណីខ្លះ ប្រសិនបើកូនរបស់អ្នកមានអាយុតិចជាងពីរសប្តាហ៍ អ្នកអាចត្រូវបានស្នើរឲ្យមានលិខិតមួយដែលអនុញ្ញាត្តពីវេជ្ជបណ្ឌិតរបស់អ្នកបញ្ជាក់ថា ពួកគេគឺអាចជិះយន្តហោះបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកសម្រាលដោយការវះកាត់ នោះអ្នកអាចនឹងមិនត្រូវបានអនុញ្ញាតឲ្យជឹះយន្តហោះរហូតដល់ទៅប្រាំមួយសប្តាហ៍បន្ទាប់ពីការវះកាត់របស់អ្នក និងប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបានអនុញ្ញាត្ត។
យ៉ាងណាមិញ បើកូននៅតូចពេក ហើយមិនចាំបាច់ទេ សូមកុំនាំគេដើរចេញក្រៅផ្ទះអី៕