របួស គឺជាការមានដាច់រហែកស្បែក។ ការរុំរបួស ជាធម្មតាត្រូវការដើម្បីបញ្ឈប់ការហូរឈាមពីរបួស។ ទោះជាយ៉ាងណា អ្នកអាចត្រូវការសង្កត់ទៅលើកន្លែងរបួសនោះហើយប្រសិនបើដៃ ឬជើងត្រូវបានប៉ះពាល់ អ្នកគួរតែលើកវាឲ្យខ្ពស់ជាងបេះដូងបន្តិច។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

មុនពេលរុំរបួស អ្នកត្រូវតែលាងសម្អាតមុខរបួសជាមុនសិន។ សូមអនុវត្តតាមជំហានខាងក្រោម ដើម្បីធានាថា វាមិនមានការឆ្លងមេរោគ ៖

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

• លាងសម្អាត និងសំងួតដៃរបស់អ្នកឲ្យបានហ្មត់ចត់
• ប្រសិនបើអ្នកមានរបួសនៅលើដៃ អ្នកគួរតែគ្រប់វា និងពាក់ស្រោមដៃ
• បើអ្នកជួយដល់នរណាម្នាក់ផ្សេងទៀត សូមប្រាប់ពួកគេនូវអ្វីដែលអ្នកកំពុងធ្វើ
• សូមប្រាកដថាមនុស្សនោះកំពុងតែអង្គុយ ឬកំពុងតែគេង
• ប្រសិនបើរបួសមានអ្វីមួយបង្កប់នៅក្នុង ចូរទុកវានៅក្នុងនោះរហូតដល់អ្នកបានទៅជួបនឹងគ្រូពេទ្យ
• លាងសម្អាតមុខរបួសដោយទឹកថ្នាំសម្លាប់មេរោគ
• ជូតកន្លែងរបួសឲ្យស្ងួតដោយប្រើកន្សែង ឬក្រណាត់ស្អាត
• រំវាដោយស្បៃគ្មានមេរោគ។

តើពេលណាគួរទៅជួបគ្រូពេទ្យ?

អ្នកគួរតែទទួលដំបូន្មានពីគ្រូពេទ្យ ប្រសិនបើការរងរបួសនេះ ៖
• មានការហូរឈាមមិនឈប់
• មានទំហំធំ ឬជ្រៅខ្លាំងពេក
• មានអ្វីមួយបង្កប់នៅក្នុងរបួស
• របួសលើសរសៃឈាម ឬនៅលើជ្រុងនៃសន្លាក់
• ឡើងក្រហម មានដំបៅ និងឈឺចាប់ ឬមានខ្ទុះចេញ (វាអាចជាការឆ្លងមេរោគ)
• ជាមុខរបួសចាស់មួយដែលមើលទៅដូចជាត្រូវបានឆ្លងមេរោគ
• ត្រូវបានបង្កឡើងដោយការខាំ (ទាំងដោយសត្វ និងមនុស្សត្រូវតែយកចិត្តទុកដាក់ពីគ្រូពេទ្យ)៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង