វិបត្តផ្លូវចិត្ តគឺសំដៅទៅលើស្ថានភាពដ៏ធំមួយនៃលក្ខខណ្ឌសុខភាពផ្លូវចិត្ត ដែលជាជំងឺដែលប៉ះពាល់ដល់អារម្មណ៍ ការគិត និងអាកប្បកិរិយា។ ឧទាហរណ៍នៃជំងឺផ្លូវចិត្តអាចរួមមានជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ វិកលចរិត ជំងឺទាក់ទងនឹងការប រិភោគ និងឥរិយាបថដែលមិនអាចឈប់បាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មនុស្សជាច្រើនមានការព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តពីពេលមួយទៅពេលមួយ។ ប៉ុន្តែការព្រួយបារម្ភពីសុខភាពផ្លូវចិត្តក្លាយទៅជាជំងឺផ្លូវចិត្តនៅពេលដែលរោគសញ្ញានៅតែបន្តបណ្តាលឲ្យមានភាពតានតឹងញឹកញាប់ និងប៉ះពាល់ដល់សមត្ថភាពរបស់អ្នកដើម្បីដំណើរការមុខងាររាងកាយបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មិនមានវិធីប្រាកដណាមួយ ដើម្បីបងា្ករជំងឺផ្លូវចិត្តបាននោះទេ។ ទោះជាយ៉ាងណាប្រសិនបើអ្នកមានជំងឺផ្លូវចិត្ត សូមចាត់វិធានការដើម្បីគ្រប់គ្រងភាពតានតឹង។
សូមអនុវត្តតាមជំហានទាំងនេះ ៖
• យកចិត្តទុកដាក់ទៅសញ្ញាព្រមានមួយចំនួន ៖ ធ្វើការជាមួយគ្រូពេទ្យ ដើម្បីរៀនពីអ្វីដែលអាចបង្កជារោគសញ្ញារបស់អ្នកបាន។ ធ្វើផែនការមួយដើម្បីឲ្យអ្នកដឹងថាអ្វីដែលត្រូវធ្វើ ប្រសិនបើមានរោគសញ្ញាត្រឡប់មកវិញម្តងទៀត។
• ទទួលការថែទាំវេជ្ជសាស្រ្តឲ្យបានទៀងទាត់៖ សូមកុំបដិសេធ ឬរំលងការថែទាំសុខភាពក្នុងគ្រួសារ ជាពិសេសប្រសិនបើអ្នកមានអារម្មណ៍មិនល្អ។ អ្នកអាចមានបញ្ហាសុខភាពមួយថ្មីដែលត្រូវការការព្យាបាល ឬអ្នកអាចនឹងជួបផលប៉ះពាល់នៃការប្រើថ្នាំ។
• ទទួលបានជំនួយនៅពេលដែលអ្នកត្រូវការវា ៖ លក្ខខណ្ឌសុខភាពផ្លូវចិត្តអាចជាការពិបាកក្នុងការព្យាបាល ប្រសិនបើអ្នករង់ចាំរហូតដល់មានរោគសញ្ញាកាន់តែអាក្រក់។ ការព្យាបាលថែទាំរយៈពេលវែងក៏អាចជួយការពារការលាប់នៃរោគសញ្ញាផងដែរ។
• ថែទាំខ្លួនឯងឲ្យបានល្អ ៖ ការគេងបានគ្រប់គ្រាន់ ការបរិភោគមានសុខភាពល្អ និងលំហាត់ប្រាណជាទៀងទាត់ គឺសំខាន់ខ្លាំងណាស់។ ចូរព្យាយាមរក្សាសកម្មភាពទាំងនេះឲ្យក្លាយជាទម្លាប់។ ប្រាប់គ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាក្នុងការគេង ឬប្រសិនបើអ្នកមានសំណួរអំពីរបបអាហារ និងការធ្វើលំហាត់ប្រាណ៕