ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីទម្ងន់ ឬសមាសធាតុរាងកាយរបស់ទារកដូចជាការមានជាតិខ្លាញ់ច្រើនពេក អ្នកត្រូវប្រាកដថាត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានទៀងទាត់។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការលូតលាស់ ការវិវត្ត និងទម្ងន់ គឺជាប្រធានបទដ៏ល្អមួយ ដើម្បីពិភាក្សាក្នុងអំឡុងពេលជួបនឹងគ្រូពេទ្យម្តងៗ។ ត្រូវចាំទុកផងដែរថា ទារកត្រូវការរបបអាហារដែលមានសុខភាពល្អ ដើម្បីទ្រទ្រង់ដល់ដំណើរលូតលាស់ក្នុងអំឡុងពេលជាទារក។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ជាការពិតណាស់ ទារកដែលបំបៅដោយដោះម្តាយអាចទទួលបានប្រហែលជាពាក់កណ្តាលនៃកាឡូរីប្រចាំថ្ងៃរបស់គេពីជាតិខ្លាញ់ដែលមាននៅក្នុងទឹកដោះម្តាយនោះ។ ការលើសជាតិខ្លាញ់ និងកាឡូរីនៅតែអាចជាការព្រួយបារម្ភមួយ។

ឧទាហរណ៍ ការធាត់ពេកអាចពន្យារពេលនៃការចេះវារ និងការដើរដែលជាផ្នែកដ៏សំខាន់នៃការវិវត្តខាងផ្លូវកាយ និងផ្លូវចិត្តរបស់ទារក។

ដើម្បីជួយការពារទារកពីការលើសជាតិខ្លាញ់ ឬធាត់លើសទម្ងន់ អ្នកគួរតែ៖

• តាមដានការឡើងទម្ងន់របស់អ្នកក្នុងអំឡុងពេលមានផ្ទៃពោះ៖ ការឡើងទម្ងន់ក្នុងអំឡុងពេលមានផ្ទៃពោះអាចបង្កើនទម្ងន់ទារកពេលកើតបាន។
• បំបៅកូនដោយទឹកដោះម្តាយឲ្យបានយូរតាមដែលអាចធ្វើទៅបាន៖ បំបៅកូនដោយដោះម្តាយហាក់បីដូចជាអាចកាត់បន្ថយហានិភ័យនៃការធាត់នៅកុមារភាពបាន។
• ចូរចាំថា ទឹកមិនមែនជាផ្នែកនៃរបបអាហារចាំបាច់របស់ទារកនោះទេ ៖ សូមកុំផ្តល់នូវទឹកចាប់ពីកើតដល់អាយុ៦ខែ លុះត្រាតែត្រូវការចំបាច់ ដើម្បីព្យាបាលការទល់លាមក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង