គូ​ស្វាមី ត្រូវ​ចេះ​រៀន​ពី​គន្លឹះ​មួយ​ចំនួន ទើប​អាច​ថែរក្សា​ចំណង​ស្នេហ៍ ឬ​ទាក់ទាញ​ចិត្ត​គ្នា​បាន​ជា​រៀរ​ហូត​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក នូវ​គន្លឹះ​ខ្លីៗ​មួយចំនួន ប៉ុន្តែ ពិតជា​មាន​សារៈប្រយោជន៍​ណាស់ សម្រាប់​ថែរក្សា​ចំណង​ស្នេហា និង​ជីវិត​អាពាហ៍ពិពាហ៍​អ្នក មិន​ឲ្យ​ប្រេះឆា​បាន​។​

​ដើម្បី​ទាក់ចិត្ត និង​បង្ហាញ​ក្តីស្រឡាញ់​របស់អ្នក ចំពោះ​ស្វាមី អ្នក​គួរតែ​ធ្វើ​រឿង​មួយចំនួន សម្រាប់​គាត់ ដើម្បី​បង្ហាញ​ថា អ្នក​ពិតជា​ខ្វល់ និង​បារម្ភ​ពី​គាត់​ជាខ្លាំង ជាពិសេស ពេល​គាត់​រវល់​ខ្លាំង​នឹង​ការងារ​។​

១. យក​អាហារ ទៅ​ឲ្យ​គាត់​នៅ​ការិយាល័យ​
២. រៀបចំ​អា​ហ​រ សម្រាប់ប្តី​ឲ្យបាន​ឆ្ងាញ់ និង​មាន​សោភ័ណភាព​
៣. ឆុង​កាហ្វេ​មួយ​កែវ ប្រសិនបើ​អ្នក​ឃើញ​ថា វា​ជិត​អស់​
៤. យក​សៀវភៅ ឬ​ឯកសារ​ដែល​គាត់​មិន​ត្រូវការ ទៅ​ទុកដាក់​កន្លែង​ដើម​វិញ​
៥. ជួយ​ការងារ​ប្តី ដូចជា ស្រោច​ដំណាំ លាង​ឡាន ឬ​ជូត​ស្បែកជើង​ជាដើម​
៦. ម៉ាស្សា​ខ្នង ឬ ក ឲ្យ​ស្វាមី​របស់​អ្នក ពេល​គាត់​សម្រាក​ពី​ការងារ​មួយ​ភ្លេត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង