ទាំង Paracetamol និង Ibuprofen គឺជាថ្នាំបំបាត់ការឈឺចាប់ដែលមានសុវត្ថិភាពនិងមានប្រសិទ្ធភាពសម្រាប់កុមារ។ ទោះជាយ៉ាងណា សូមធ្វើតាមសេចក្ដីណែនាំរបស់គ្រូពេទ្យ ឬក្រុមហ៊ុនដែលផលិតថ្នាំទាំងនោះ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ប្រសិនបើអ្នកមិនប្រាកដ សូមទទួលដំបូន្មានពីឱសថការី ឬគ្រូពេទ្យរបស់អ្នក។ ឮ

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ថ្នាំពេទ្យមិនតែងតែត្រូវការទេសម្រាប់ជំងឺរបស់កុមារ។ ជំងឺភាគច្រើន គឺល្អប្រសើរដោយខ្លួនឯង និងធ្វើឲ្យកូនរបស់អ្នកកាន់តែខ្លាំង និងអាចទប់ទល់នឹងជំងឺស្រដៀងគ្នានេះនៅក្នុងពេលអនាគត។ តែងតែរក្សាទុកថ្នាំនៅកន្លែងដែលមានសុវត្ថិភាពមួយនៅឯផ្ទះរបស់អ្នក។

• ចំពោះ Paracetamol អាចត្រូវបានផ្តល់ដល់កុមារគ្រប់អាយុទាំងអស់ចាប់ពីពីរខែឡើងទៅ ដើម្បីបន្ថយការឈឺចាប់ និងគ្រុនក្តៅ។ ការប្រើលើសកម្រិតអាចនឹងមានគ្រោះថ្នាក់។ សូមពិនិត្យជាមួយឪសថការីរបស់អ្នកនៅពេលដែលអ្នកទិញវា ហើយអានការណែនាំដោយប្រុងប្រយ័ត្ន។
• ចំពោះ Ibuprofen អាចត្រូវបានផ្តល់ឲ្យកុមារដើម្បីបំបាត់ការឈឺចាប់ និងកាត់បន្ថយគ្រុនក្តៅនៅលើកុមារដែលមានអាយុបីខែ និងមានទម្ងន់ច្រើនជាង ៥ គីឡូក្រាម។ ពិនិត្យកម្រិតមើលឲ្យបានត្រឹមត្រូវសម្រាប់អាយុរបស់កូនអ្នក។ ជៀសវាងការប្រើ Ibuprofen ប្រសិនបើកូនរបស់អ្នកមានជំងឺហឺត លុះត្រាតែមានការណែនាំដោយគ្រូពេទ្យរបស់អ្នក។
• សូមកុំប្រើថ្នាំអាស្ពីរីន (Aspirin) លើកុមារអាយុក្រោម ១៦ ឆ្នាំ លុះត្រាតែវាត្រូវបានចេញវេជ្ជបញ្ជាជាពិសេសដោយវេជ្ជបណ្ឌិត។ វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺដ៏កម្រមួយ ប៉ុន្តែមានគ្រោះថ្នាក់ខ្លាំងដែលគេហៅថា Reye’s Syndrome៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង