ការផឹកទឹកផ្លែឈើប្រហែលជាមិនល្អជាងការបរិភោគបន្លែផ្លែឈើទាំងមូលនោះទេ។ ទឹកផ្លែឈើ គឺជាទឹកដែលច្របាច់ចេញពីផ្លែឈើ ឬបន្លែស្រស់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាលទ្ធផល សារធាតុរាវទាំងនេះមានភាគច្រើនបំផុតនៃវីតាមីន សារធាតុរ៉ែ និងសារធាតុគីមីរុក្ខជាតិដែលមាននៅក្នុងផ្លែឈើទាំងមូល។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះជាយ៉ាងណា បន្លែផ្លែឈើទាំងមូលមានជាតិសរសៃដែលនឹងត្រូវបានបាត់បង់នៅក្នុងទឹកផ្លែឈើ។ អ្នកចូលចិត្តទឹកផ្លែឈើមួយចំនួនបាននិយាយថា ទឹកផ្លែឈើ គឺល្អប្រសើរជាងការញ៉ាំបន្លែ ឬផ្លែឈើទាំងមូលដោយសារតែរាងកាយរបស់អ្នកអាចស្រូបយកសារធាតុចិញ្ចឹមបានល្អប្រសើរជាង ហើយវាធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមិនធ្វើការងារខ្លាំងលើជាតិសសៃ។
ពួកគេនិយាយថា ទឹកផ្លែឈើអាចបន្ថយហានិភ័យនៃជំងឺមហារីក បង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នក និងជួយអ្នកយកជាតិពុលចេញពីរាងកាយ ជួយប្រព័ន្ធរំលាយអាហាររបស់អ្នក និងជួយអ្នកឲ្យស្រកទម្ងន់។
ទោះជាយ៉ាងណា មិនមានភស្តុតាងវិទ្យាសាស្រ្តដែលថាទឹកផ្លែឈើដែលគេយកចេញនាំឲ្យមានសុខភាពល្អជាងទឹកដែលអ្នកទទួលបានដោយការបរិភោគផ្លែ ឬបន្លែទាំងមូលនោះទេ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមិនរីករាយជាមួយនឹងការបរិភោគផ្លែឈើ និងបន្លែស្រស់ទេ ទឹកផ្លែឈើអាចជាវិធីល្អ ដើម្បីបន្ថែមពួកវាទៅក្នុងរបបអាហាររបស់អ្នក ឬព្យាយាមញ៉ាំផ្លែឈើ និងបន្លែដែលជាធម្មតាអ្នកមិនបរិភោគ។
ប្រសិនបើអ្នកព្យាយាមធ្វើទឹកផ្លែឈើស្រស់ សូមធ្វើល្មមតាមដែលអ្នកអាចញ៉ាំបានក្នុងមួយពេល ដោយសារតែទឹកដែលច្របាច់ចេញអាចនឹងងាយឲ្យបាក់តេរីបង្កគ្រោះថ្នាក់បានយ៉ាងឆាប់រហ័ស៕