ខណៈពេលដែលហានិភ័យនៃការឆ្លងមេរោគដ៏ធ្ងន់ធ្ងរពីការប៉ះពាល់នឹងឈាម ឬទឹកមាត់នរណាម្នាក់ គឺមានកម្រិតទាបក៏ដោយ តែអ្នកគួរតែចាត់វិធានការដូចខាងក្រោមនេះភ្លាមៗ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• លាងសម្អាតឈាម ឬទឹកមាត់ដែលប៉ះនឹងស្បែករបស់អ្នកជាមួយសាប៊ូ និងទឹកដែលហូរពីក្បាលរ៉ូប៊ីណេ។
• ប្រសិនបើស្បែករបស់អ្នកត្រូវបានរយះ សូមទុកឲ្យវាហូរឈាមចុះ ហើយលាងសម្អាតវាឲ្យបានហ្មត់ចត់នៅក្រោមទឹកដែលកំពុងហូរពីរក្បាលរ៉ូប៊ីណេ ប៉ុន្តែមិនត្រូវត្រដុះ ឬជញ្ជក់យកឈាមចេញនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• លាងសម្អាតឈាម ឬទឹកមាត់ចេញពីភ្នែករបស់អ្នកជាមួយនឹងទឹកត្រជាក់ឲ្យបានច្រើន។ ប្រសិនបើអ្នកពាក់កញ្ចក់កែវភ្នែក សូមដោះវាចេញជាមុនសិន។
• លាងសម្អាតឈាម ឬសារធាតុរាវនៃរាងកាយជាមួយនឹងទឹកត្រជាក់។
ប្រសិនបើអ្នកគិតថាអ្នកមានហានិភ័យនៃការឆ្លងមេរោគ វាជាការសំខាន់ផងដែរក្នុងការទទួលបានដំបូន្មានពីគ្រូពេទ្យបានភ្លាមៗ។ សូមទៅជួបគ្រូពេទ្យដែលនៅជិតលោកអ្នកបំផុត និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ៕