នៅក្នុងផ្ទះ យើងគួរតែមានរក្សាទុកថ្នាំមួយចំនួន ដើម្បីប្រើប្រាស់នៅក្នុងលក្ខខណ្ឌសមស្របណាមួយ ដូចជាថ្នាំបំបាត់ការឈឺចាប់ ថ្នាំបំបាត់រាក ថ្នាំលាងរបួស និងថ្នាំដែលមិនត្រូវការវេជ្ជបញ្ជាដទៃទៀត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប៉ុន្តែថ្នាំដែលយើងប្រើ ត្រូវតែរក្សាទុកឲ្យបានល្អទៅតាមប្រភេទនៃថ្នាំនីមួយៗ។ តើលោកអ្នកបានដឹងពីរបៀបរក្សាទុកថ្នាំឲ្យបានត្រឹមត្រូវដែរឬទេ?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យើងនឹងជម្រាបជូនលោកអ្នកជ្រាបដូចខាងក្រោមនេះ ៖
• រក្សាទុកថ្នាំនៅក្នុងកន្លែងត្រជាក់ ហើយងងឹត នៅឆ្ងាយពីពន្លឺ ឬប្រភពកំដៅបដោយផ្ទាល់ដូចជាបង្អួចជាដើម។ មិនត្រូវរក្សាទុកថ្នាំនៅក្នុងបន្ទប់ទឹក សូម្បីតែទុកនៅក្នុងទូកញ្ចក់ ក៏វាអាចក្លាយទៅជាក្តៅពេក ឬឡើងសើមបានផងដែរ។
• សូមអានការណែនាំរបស់ថ្នាំ។ ថ្នាំមួយចំនួនចាំបាច់ត្រូវបានរក្សាទុកនៅក្នុងទូរទឹកកក ខណៈដែលថ្នាំដទៃទៀតអាចរក្សាទុកនៅសីតុណ្ហក្នុងបន្ទប់ធម្មតាបាន។
• ការវេចខ្ចប់ដែលមិនឲ្យកុមារបើកបានអាចនឹងមិនមានប្រសិទ្ធភាព ដូច្នេះ សូមរក្សាថ្នាំឲ្យផុតពីកុមារ។ ទូរកញ្ចក់ដែលចាក់សោរ គឺជាជម្រើសដ៏ល្អ ប្រសិនបើអាចធ្វើទៅបាន ហើយគួរតែទុកនៅ ១.៥ ម៉ែត្រពីកម្រាលឥដ្ឋ។
• ទុកថ្នាំនៅក្នុងប្រអប់ដើមរបស់វា ដូច្នេះអ្នកនឹងដឹងថាវាជាថ្នាំអ្វី ហើយត្រូវប្រើរបៀបណា ដឹងពីការណែនាំបន្ថែម និងកាលបរិច្ឆេទផុតកំណត់របស់វា។
• អ្នកមិនគួររក្សាទុកថ្នាំដែលអ្នកឈប់ប្រើនោះទេ បើទោះបីជាពួកវាមិនទាន់ដល់កាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ក៏ដោយ៕