សូមកុំផឹកគ្រឿងស្រវឹង ប្រសិនបើអ្នកកំពុងតែប្រើថ្នាំបំបាត់ការឈឺចាប់ប្រភេទខ្លះដូចជា ៖
• ថ្នាំបំបាត់ការឈឺចាប់ខ្លាំងៗ
• ថ្នាំបំបាត់ការឈឺចាប់ ដែលត្រូវការការចេញវេជ្ជបញ្ជាពីគ្រូពេទ្យ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាអាចមានសុវត្ថិភាពក្នុងការផឹកគ្រឿងស្រវឹងជាមួយនឹងថ្នាំបំបាត់ការឈឺចាប់មួយចំនួនដែលអ្នកអាចទិញបាន ដោយមិនត្រូវការវេជ្ជបញ្ជា តែត្រូវ ៖
• ពិនិត្យមើលការណែនាំប្រើប្រាស់នៃថ្នាំ
• ប្រើឲ្យបានត្រឹមត្រូវតាមកម្រិត
• មិនផឹកស្រាច្រើនជាងការកំណត់ប្រចាំថ្ងៃដែលបានណែនាំ គឺមិនលើសពីពីរកំប៉ុងសម្រាប់បុរស និងមិនលើសពីមួយកំប៉ុងសម្រាប់ស្រ្តី។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចំពោះថ្នាំ Paracetamol គឺជាថ្នាំបំបាត់ការឈឺចាប់ និងគ្រុនក្តៅដែលមិនត្រូវការវេជ្ជបញ្ជាដើម្បីទិញនោះទេ។ ការផឹកគ្រឿងស្រវឹងតិចតួចខណៈដែលប្រើថ្នាំ Paracetamol ជាធម្មតាមានសុវត្ថិភាព ប្រសិនបើអ្នកធ្វើតាមដំបូន្មានខាងលើ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
Paracetamol គួរតែត្រូវបានប្រើដោយប្រុងប្រយ័ត្ន ប្រសិនបើអ្នកមានបញ្ហាសុខភាពមួយចំនួនដូចជាបញ្ហាថ្លើម។ គ្រូពេទ្យ ឬឧសថការីរបស់អ្នកនឹងអាចផ្ដល់ប្រឹក្សាដល់អ្នកបាន។
ចំពោះពពួកថ្នាំអាស្ពីរីនវិញ ក៏ជាថ្នាំបំបាត់ការឈឺចាប់ដែលអាចរកទិញបាន ដោយមិនត្រូវការវេជ្ជបញ្ជាផងដែរ។ ផឹកគ្រឿងស្រវឹងតិចតួចខណៈដែលប្រើថ្នាំអាស្ពីរីនជាធម្មតាមានសុវត្ថិភាព បើអ្នកធ្វើតាមដំបូន្មានខាងលើ។ ការប្រើថ្នាំនេះច្រើនជាងកម្រិតដែលបានណែនាំអាចបង្កើនហានិភ័យនៃការរលាកស្រទាប់ក្រពះរបស់អ្នក។
ហានិភ័យនេះត្រូវបានកើនឡើងបន្ថែមទៀត ប្រសិនបើអ្នកផឹកស្រាច្រើនលើសកំណត់ដែលបានណែនាំនឹងអាចនាំឲ្យមានការហូរឈាមពីក្រពះ។ ប្រសិនបើអ្នកមានបញ្ហាថ្លើម ឬតម្រងនោម សូមកុំប្រើថ្នាំអាស្ពីរីន លុះត្រាតែគ្រូពេទ្យរបស់អ្នកបានណែនាំថា វាមានសុវត្ថិភាពក្នុងការប្រើប្រាស់។ ចំពោះកុមារអាយុក្រោម ១៦ ឆ្នាំមិនគួរប្រើថ្នាំអាស្ពីរីននោះទេ៕