បើទោះបីជាជំងឺគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលអាចកើតឡើងចំពោះមនុស្សគ្រប់រូបក៏ដោយ កត្តាហានិភ័យមួយចំនួនអាចបង្កើនឱកាសនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលនេះបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះជាយ៉ាងណា ការសិក្សាបានបង្ហាញថា រហូតដល់ទៅ៨០ភាគរយនៃជំងឺគ្រោះថ្នាក់ ដាច់សរសៃឈាមខួរក្បាលអាចបង្ការបានដោយការថែទាំសុខភាព ដើម្បីកាត់បន្ថយហានិភ័យផ្ទាល់ខ្លួនរបស់អ្នក វាជាការសំខាន់ ដើម្បីគ្រប់គ្រងហានិភ័យផ្ទាល់ខ្លួន និងដឹងពីរបៀបក្នុងការកំនត់សម្គាល់ និងការឆ្លើយតបទៅនឹងរោគសញ្ញានៃជំងឺនេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វិធីក្នុងការបង្ការហានិភ័យទាំងនោះរួមមាន៖
• ដឹងអំពីសម្ពាធឈាមរបស់អ្នក៖ សម្ពាធឈាមខ្ពស់ គឺជាកត្តាហានិភ័យចំបងនៃជំងឺគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល ប្រសិនបើមិនមានការព្យាបាលនោះទេ។ សូមពិនិត្យសម្ពាធឈាមមួយឆ្នាំម្តងដោយគ្រូពេទ្យ ឬដោយប្រើម៉ាស៊ីនវាស់សម្ពាធឈាមស្វ័យប្រវត្តិ។
• បញ្ឈប់ការជក់បារី ៖ ការជក់បារី គឺជាហានិភ័យទ្វេដងនៃជំងឺគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលនេះ។ វាធ្វើឲ្យខូចជញ្ជាំងនៃសរសៃឈាមដែលជាហេតុធ្វើឲ្យសរសៃឈាមត្បៀតតូច បង្កើនសម្ពាធឈាម និងធ្វើឲ្យបេះដូងរបស់អ្នកធ្វើការខ្លាំង។
• គ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹង ៖ ការប្រើប្រាស់គ្រឿងស្រវឹងត្រូវបាបភ្ជាប់ទៅនឹងជំងឺគ្រោះដាច់ថ្នាក់សរសៃឈាមខួរក្បាលនៅក្នុងការសិក្សាជាច្រើន។ វេជ្ជបណ្ឌិតជាច្រើនបានផ្ដល់អនុសាសន៍មិនឲ្យអ្នកញ៉ាំ ឬញ៉ាំក្នុងកម្រិតមធ្យមមិនលើសពីពីរកំប៉ុងក្នុងមួយថ្ងៃ។
• ដឹងពីកម្រិតកូឡេស្តេរ៉ូលក្នុងឈាម ៖ កូលេស្តេរ៉ុល គឺជាសារធាតុខ្លាញ់ដែលមាននៅក្នុងសសៃឈាម ដែលត្រូវបានបង្កើតឡើងដោយរាងកាយ។ វាក៏មាននៅក្នុងម្ហូបអាហារផងដែរ។ កម្រិតកូឡេស្តេរ៉ូលខ្ពស់អាចធ្វើឲ្យសរសៃឈាមត្បៀតតូច និងបង្កឲ្យមានគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល ។ ជួបគ្រូពេទ្ យប្រសិនបើកម្រិតកូឡេស្តេរ៉ូលសរុបរបស់អ្នកច្រើនជាង ២០០។
• គ្រប់គ្រងការធ្វើលំហាត់ប្រាណ និងរបបអាហារ ៖ ការលើសទម្ងន់អាចធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធឈាមរត់របស់អ្នក។ ធ្វើលំហាត់ប្រាណប្រាំដងក្នុងមួយសប្តាហ៍។ រក្សារបបអាហារឲ្យមានកាឡូរីទាប មិនប្រៃពេក បន្ថយខ្លាញ់សត្វ និងកូឡេស្តេរ៉ូល។ បរិភោគ ផ្លែឈើ និងបន្លែឲ្យបានប្រាំមុខជារៀងរាល់ថ្ងៃ៕