ការពិបាកនោម គឺជាលក្ខខណ្ឌមួយដែលត្រូវបានកំណត់ដោយការឈឺចាប់ និងភាពមិនស្រួលខណៈពេលបត់ជើងតូច។ វាអាចជាការក្រហាយ ឬការមានអារម្មរណ៍ថាឈឺចាក់ឈៀបៗ ដែលបានកើតឡើងក្នុងអំឡុងកំពុងនោម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
លក្ខខណ្ឌនេះភាគច្រើនត្រូវបានបង្កឡើងដោយសារតែការឆ្លងមេរោគបាក់តេរីដែលកើតឡើងនៅក្នុងបំពង់បង្ហូរនោម។ លក្ខខណ្ឌផ្សេងទៀតក៏អាចបណ្តាលឲ្យពិបាកនោមនេះផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺរលាកប្លោកនោម ឬការឆ្លងមេរោគក្នុងបំពង់ទឹកនោមផ្នែកខាងក្រោមកើតឡើងជាទូទៅនៅលើស្ត្រី ហើយការពិបាកនោម គឺជារោគសញ្ញាជាទូទៅនៃការឆ្លងមេរោគនេះ។
វាកើតឡើងនៅពេលដែលបាក់តេរីចូលទៅក្នុងបង្ហួរនោម។ នេះអាចកើតឡើងក្នុងអំឡុងពេលរួមភេទ ឬ ដោយសារតែការឆ្លងពពួកបាក់តេរីពីរន្ធគូថទៅលើប្រដាប់ភេទ។
បង្ហួរនោមរបស់ស្ត្រីខ្លីវាជាភាពរងាយស្រួលណាស់សម្រាប់បាក់តេរីក្នុងការធ្វើដំណើរឡើងទៅប្លោកនោម និងបង្កឲ្យមានការឆ្លងមេរោគ។ ការឆ្លងមេរោគក្នុងប្លោកនោមក៏អាចកើតមាននៅលើបុរសផងដែរ និងអាចកើតឡើងនៅលើបុរសដែលមានអាយុលើសពី៥០ឆ្នាំ។ វាត្រូវបានកំណត់ដោយការរីកធំនៃក្រពេញប្រូស្តាត។ ជំងឺរលាកផ្លូវទឹកនោមផ្នែកខាងលើក៏កើតមានឡើងក្នុងលក្ខណៈដូចគ្នានេះផងដែរ ប៉ុន្តែនៅទីនេះបាក់តេរីធ្វើដំណើររហូតទៅដល់តម្រងនោមពីប្លោកនោមដោយហេតុនេះអាចបង្កឲ្យមានការឆ្លងមេរោគនៅក្នុងតម្រងនោម។ ការឆ្លងមេរោគបែបនេះ គឺជាប់ទាក់ទងជាមួយនឹងការមានផ្ទៃពោះ ជំងឺទឹកនោមផ្អែម និងលក្ខខណ្ឌនៃជំងឺសរសៃប្រសាទដែលជាអ្នកបញ្ជាលើការប្រព្រឹត្តទៅនៃប្លោកនោម។
ការរលាកបង្ហួរនោមកើតមានឡើងនៅពេលបង្ហួរនោមត្រូវបានរលាក។ ជំងឺកាមរោគ ឬការប៉ះពាល់ជាមួយសារធាតុធ្វើឲ្យរលាកអាចបណ្តាលឲ្យមានការពិបាកនោមនេះ។
ការឈឺចាប់ក្នុងអំឡុងពេលនោម គឺជារឿងធម្មតាក្នុងស្ថានភាពនេះ។ ពិបាកនោមក៏អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរលាកនៃទ្វារមាសផងដែរ។ ការពិបាកនោមអាចកើតមានដោយមានរួមបញ្ចូលជាមួយនឹងរោគសញ្ញាផ្សេងទៀត ផងដែរដែលអាស្រ័យទៅលើមូលហេតុ។
រោគសញ្ញាទាំងនេះរួមមានការនោមញឹក ឈឺទៅបន្ទប់ទឹកសឹងមិនទាន់ មិនមានសមត្ថភាពក្នុងការគ្រប់គ្រងក្នុងការនោមបាន ឈឺពោះផ្នែកខាងក្រោម ទឹកនោមមានឈាម មានក្លិនខ្លាំង និងទឹកនោមមានកករជាដើម៕