មនុស្សជាច្រើនមានអារម្មណ៍ថា សក់គឺជាផ្នែកដ៏សំខាន់មួយនៃរូបរាងរបស់ពួកគេ។ ការជ្រុះសក់អាចជាភាពតានតឹងមួយ ហើយវាអាចជាការលំបាកក្នុងការដឹងថាអ្វីដែលត្រូវធ្វើទាំងការអនុវត្ត និងខាងសតិអារម្មណ៍។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលអ្នកមានការព្យាបាលដោយសារធាតុគីមីដើម្បីព្យាបាលជំងឺមហារីក ការជ្រុះសក់ គឺជារឿងមួយដែលកើតមានស្ទើរតែគ្រប់ករណី ប៉ុន្តែ បញ្ហានេះមិនមែនគ្មានដំណោះស្រាយនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះជាវិធីមួយចំនួនដែលអ្នកអាចអនុវត្តបាន ពេលដែលអ្នកមានការព្យាបាលដោយសារធាតុគីមី ៖
នេះគឺជាគន្លឹះជាក់ស្តែងមួយចំនួនអំពីរបៀបដែលអ្នកអាចដោះស្រាយជាមួយនឹងការជ្រុះសក់បាន ដែលមានដូចជា៖
• សួរក្រុមអ្នកជំនាញការថែទាំជំងឺមហារីករបស់អ្នក ប្រសិនបើការព្យាបាលរបស់អ្នកទំនងជាអាចបណ្តាលឲ្យជ្រុះសក់។
• សួរអំពីវិធីដែលអ្នកអាចសាកល្បង និងអាចកាត់បន្ថយការជ្រុះសក់។
• បើការព្យាបាលរបស់អ្នកអាចបណ្តាលឲ្យជ្រុះសក់ សូមគិតអំពីការកាត់សក់របស់អ្នកឲ្យខ្លីមុនពេលចាប់ផ្តើមការព្យាបាល។ នេះមានន័យថា ការជ្រុះសក់វាហាក់បីដូចជានឹងមិនសូវចាប់អារម្មណ៍ នៅពេលដែលវាបានកើតឡើង។
• ការកោរសក់ ឬកាត់វាឲ្យខ្លីក៏អាចផ្តល់ឲ្យអ្នកនូវអារម្មណ៍ល្អជាង។ មនុស្សមួយចំនួនចូលចិត្តវិធីនេះ ដើម្បីរង់ចាំការជ្រុះសក់របស់គេ។
• សាកសួរគ្រូពេទ្យថែទាំអំពីសក់ពាក់ មុនពេលអ្នកចាប់ផ្តើមការព្យាបាលរបស់អ្នក។ នេះមានន័យថាអ្នកអាចប្តូរពណ៌ និងរាងនៃសក់របស់អ្នកបានតាមចំណូលចិត្ត។
• មន្ទីរពេទ្យមួយចំនួនអាចមានបុគ្គលិកដែលអាចបង្ហាញអ្នកពីប្រភេទផ្សេងគ្នានៃសក់ពាក់ និងផ្តល់ឲ្យអ្នកនូវគំនិត និងព័ត៌មានមួយចំនួនអំពីវា៕