មិនមានភស្តុតាងដែលបានបញ្ជាក់ថា អាហារបំប៉ន វីតាមីន ឬសារធាតុខនិជអាចការពារអ្នកមិនឲ្យកើតមានជំងឺមហារីកនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះជាយ៉ាងណា មានភស្តុតាងខ្លះដែលបានបញ្ជាក់ថា អាហារបំប៉នមួយចំនួនអាចធ្វើឲ្យគ្រោះថ្នាក់ជាងផ្តល់ផលល្អ។ ឧទាហរណ៍ អាហារបំប៉ននៃសារធាតុ Beta-carotene អាចបង្កើនហានិភ័យនៃជំងឺមហារីកសួត ប្រសិនបើអ្នកជាអ្នកជក់បារី។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វីតាមីន និងសារធាតុខនិជជាសារធាតុសំខាន់ដែលរាងកាយរបស់យើងត្រូវការក្នុងបរិមាណតិចតួច ដើម្បីធ្វើការយ៉ាងត្រឹមត្រូវ។ មនុស្សភាគច្រើនអាចទទួលបានសារធាតុចិញ្ចឹមទាំងអស់ដែលពួកគេត្រូវការពីការបរិភោគអាហារដែលមានតុល្យភាព និងសុខភាពល្អ។
អាហារបំប៉ន់ត្រូវបានណែនាំឲ្យប្រើសម្រាប់តែមនុស្សមួយចំនួនដូចជាកុមារដែលចាប់ពីប្រាំមួយខែទៅប្រាំឆ្នាំ និងស្ត្រីដែលមានផ្ទៃពោះ ឬបំបៅដោះកូន។
ទោះជាយ៉ាងណា មនុស្សភាគច្រើនមិនមានភាពចាំបាច់នោះទេ។ ការពិនិត្យឡើងវិញនៅឆ្នាំ២០១២លើលទ្ធផលនៃការសាកល្បងលើការប្រើអាហារបំប៉នវីតាមីនបានរកឃើញថា ៖
• ការប្រើប្រាស់អាហារបំប៉នមិនបានបង្កើនអាយុរបស់មនុស្សនោះទេ
• ការប្រើប្រាសវីតាមីន A ឬសារធាតុ Beta-carotene និងវីតាមីន E អាចបង្កើនហានិភ័យនៃការស្លាប់របស់មនុស្ស។
ប្រសិនបើអ្នកប្រើអាហារបំប៉ន អ្នកត្រូវយល់ដឹងឲ្យបានច្បាស់ ដូច្នេះថាការប្រើប្រាស់ច្រើនពេក ឬក្នុងរយៈពេលយូរពេកអាចនាំឲ្យមានផលប៉ះពាល់៕