ការញ័រ គឺជំងឺនៃប្រព័ន្ធសរសៃប្រសាទ ដែលបណ្តាលឲ្យមានការញ័រជាចង្វាក់។ ការញ័រអាចប៉ះពាល់ដល់ស្ទើរតែគ្រប់ផ្នែកនៃរាងកាយរបស់អ្នក ប៉ុន្តែការញ័រកើតឡើងជាញឹកញាប់បំផុតនៅលើដៃ ជាពិសេសនៅពេលដែលអ្នកព្យាយាមធ្វើភារកិច្ចសាមញ្ញៗ ដូចជាកាន់កែវផឹកទឹក ចងខ្សែស្បែកជើង សរសេរអក្ស ឬកោរពុកមាត់ជាដើម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការញ័រក៏អាចប៉ះពាល់ដល់ក្បាល សម្លេង ដៃ ឬជើងផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអ្នកជួបបញ្ហាបែបខាងលើនេះ សកម្មភាពខាងក្រោមអាចជួយកាត់បន្ថយ ឬបំបាត់ការញ័របាន៖
• ជៀសវាងជាតិកាហ្វេអ៊ីន ៖ ជៀសវាងជាតិកាហ្វេអ៊ីន និងថ្នាំដទៃទៀតអាចបង្កើនការញ័របាន។
• ហាមប្រើគ្រឿងស្រវឹង ៖ មនុស្សមួយចំនួនបានកត់សម្គាល់ឃើញថា មានភាពប្រសើរឡើង បន្ទាប់ពីពួកគេបានឈប់ញ៉ាំគ្រឿងស្រវឹង។
• សម្រាក ៖ ភាពតានតឹងថប់បារម្ភមានការលំអៀងទៅរកការធ្វើឲ្យញ័រកាន់តែអាក្រក់ ហើយការសម្រាកអាចធ្វើឲ្យប្រសើរឡើងនៃការញ័រ។ បើទោះបីជាអ្នកមិនអាចបំបាត់ភាពតានតឹងទាំងអស់ចេញពីជីវិតរបស់អ្នក អ្នកអាចផ្លាស់ប្តូររបៀបដែលអ្នកមានប្រតិកម្មទៅនឹងស្ថានភាពស្ត្រេស ដោយប្រើបច្ចេកទេសនៃការបន្ធូរអារម្មណ៍ ដូចជាការម៉ាស្សា ឬការសមាធិជាដើម។
• ការផ្លាស់ប្តូររបៀបរស់នៅ ៖ ចូរប្រើដៃដែលមិនសូវញ័រឲ្យបានច្រើនជាង។ រកវិធីដើម្បីជៀសវាងការសរសេរដោយដៃដែលញ័រ ដូចជាការប្រើប្រាស់កាតធនាគារ និងប័ណ្ណឥណទានជំនួសឲ្យការសរសេរសែក៕