ស្ត្រីម្នាក់អាចមានផ្ទៃពោះបាន ប្រសិនបើមេជីវិតឈ្មោលរបស់បុរសបានទៅជួបនឹងស៊ុតរបស់ស្រ្តី។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការពន្យារកំណើត គឺជាការព្យាយាម ដើម្បីបញ្ឈប់ការកើតឡើងបែបនេះ ដោយរក្សាស៊ុត និងមេជីវិតឈ្មោលឲ្យនៅដាច់ពីគ្នា ឬដោយការបញ្ឈប់ការផលិតស៊ុតរបស់ស្ត្រី។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វិធីសាស្រ្តមួយនៃការពន្យារកំណើតផងដែរនោះ គឺជាការធ្វើផែនការគ្រួសារតាមវិធីធម្មជាតិ។ វិធីពន្យារកំណើតធម្មជាតិ គឺជាវិធីសាស្ត្រមួយដែលគេបង្រៀនអ្នកឲ្យដឹងពីពេលវេលាដែលអ្នកអាចរួមភេទ តែមិនអាចមានផ្ទៃពោះ។
អ្នកត្រូវដឹងពីសញ្ញានៃពេលដែលអាចមានកូនបាន ដែលមានដូចជាសីតុណ្ហភាពរាងកាយ និងការមានសារធាតុដែលចេញពីមាត់ស្បូន (វត្ថុរាវ ឬសំបោរៗ) ដើម្បីកំណត់ពេលដែលវាជាការមានសុវត្ថិភាពក្នុងការរួមភេទ។
ការធ្វើផែនការគ្រួសារតាមបែបធម្មជាតិនេះ គឺមានប្រសិទ្ធិភាពនៅពេលដែលសញ្ញានៃពេលដែលអាចមានកូនច្រើនជាងមួយត្រូវបានសម្គាល់ឃើញ។ អ្នកមិនអាចរៀនពីវិធីធ្វើផែនការគ្រួសារតាមបែបធម្មជាតិនេះពីសៀវភៅបាននោះទេ តែត្រូវតែរៀនពីអ្នកជំនាញ៕