ប្រមាណជា១៥ភាគរយនៃគូស្វាមីភរិយាមិនអាចមានកូនបាន។ នេះមានន័យថា ពួកគេមិនអាចមានកូនបាន ទោះបីជាពួកគេមានការរួមភេទញឹកញាប់ដោយមិនបានការពារ ឬយូរជាងមួយឆ្នាំ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ពាក់កណ្តាលនៃគូស្វាមីភរិយាដែលគ្មានកូន គឺមកពីបុរស។ ការគ្មានកូនលើបុរស គឺដោយសារតែការផលិតមេជីវិតឈ្មោលទាបពេក មេជីវិតឈ្មោលមិនធ្វើចលនា ឬស្ទះផ្លូវនៃមេជីវិតឈ្មោល។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការមានជំងឺ ការរបួស បញ្ហាសុខភាពរ៉ាំរ៉ៃ ជម្រើសនៃរបៀបរស់នៅ និងកត្តាផ្សេងទៀតអាចដើរតួនាទីមួយដែលបណ្តាលឲ្យគ្មានកូនលើបុរស។
មិនអាចមានកូនបានអាចជាភាពតានតឹង ប៉ុន្តែការព្យាបាលមួយចំនួនអាចជួយអ្នកបាន។
មានគន្លឹះមួយចំនួនដែលអ្នកអាចយកទៅអនុវត្តនៅឯផ្ទះ ដើម្បីបង្កើនឱកាសរបស់អ្នកក្នុងការសម្រេចបាននូវការមានផ្ទៃពោះបាន ៖
• បង្កើនការរូមភេទឲ្យបានញឹកញាប់
• ហាត់ប្រាណ និងទទួលទានអាហារមានសុខភាពល្អ
• ជៀសវាងការប្រើប្រេងរំអិល ឬផលិតផលនានាពេលរួមភេទ៕