ការឈឺចង្កេះ គឺកើតមានជាទូទៅនៅលើមនុស្សភាគច្រើន នៅពេលណាមួយនៃជីវិតរបស់ពួកគេ។ ជាធម្មតា វាជាការមានអារម្មរណ៏ឈឺចាប់ តឹង ឬជាប់នៅលើចង្កេះរបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការឈឺចាប់អាចកើតមានឡើងដោយសារស្ថានភាពរាងកាយមិនល្អ នៅពេលដែលអ្នកអង្គុយ ឈរ ឬចំកោងខ្លួន ឬលើកអ្វីមួយមិនបានត្រឹមត្រូវ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការឈឺចង្កេះ ជាទូទៅមិនមែនជាបញ្ហាធ្ងន់ធ្ងរពេកនោះទេ ក្នុងករណីភាគច្រើនវានឹងបាត់ទៅវិញក្នុងរយៈពេល១២សប្តាហ៏។ វាអាចព្យាបាលបានជាសះស្បើយដោយការប្រើថ្នាំបំបាត់ការឈឺចាប់ និងការនៅតែបន្តរធ្វើចលនា។
ការរក្សាឲ្យចង្កេះខ្លាំង និងទ្រទ្រងវាបានល្អ គឺជាវិធីដ៏ល្អបំផុតដើម្បីជៀសវាងការឈឺចង្កេះ។ ការហាត់ប្រាណបានទៀងទាត់ រក្សាស្ថានភាពរាងកាយឲ្យបានល្អ និងលើកអ្វីមួយឲ្យបានត្រឹមត្រូវ ក៏អាចជួយបានផងដែរ។
ប្រសិនបើអ្នកមានការឈឺចង្កេះម្តងហើយម្តងទៀត សូមអនុវត្តដូចខាងក្រោមនេះ៖
• សម្រកទម្ងន់ ៖ ការលើសទម្ងន់ខ្លាំងពេកអាចធ្វើឲ្យតឹងសាចដុំចង្កេះអ្នកអាចប្រើវិធីគណនាទម្ងន់ដើម្បីរក្សារទម្ងន់ឲ្យមានសុខភាពល្អ។
• ពាក់ស្បែកជើងដែលមានកែងរាប់ស្មើវាអាចជួយកាត់បន្ថយសម្ពាធមកលើចង្កេះផងដែរ។
• ជៀសវាងការធ្វើចលនាភ្លាមៗ
• ព្យាយាមបន្ថយភាពតានតឹង ព្រោះវាអាចជាមូលហេតុធ្វើឲ្យការឈឺចង្កេះកាន់តែអាក្រក់ឡើង។
• ត្រូវសកម្មដូចជាការហាត់ប្រាណដោយការដើរ ហែលទឹក គឺជាវិធីការពារការឈឺចង្កេះ ដ៏ប្រសើរបំផុត៕