មេរោគអេដស៍ អាចត្រូវបានធ្វើរោគវិនិច្ឆ័យដោយការធ្វើតេស្តឈាម សម្រាប់ការមានវត្តមាននៃមេរោគ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការឆាប់បានធ្វើតេស្តឈាមរកមេរោគអេដស៍ អាចធ្វើឲ្យកាន់តែឆាប់បានស្វែងរកការការព្យាបាល។ ទោះជាយ៉ាងណាវាអាចចំណាយពីបីសប្តាហ៍ទៅបីខែ ទើបអាចធ្វើតេស្តឈាមដឹង បន្ទាប់ពីអ្នកបានឆ្លងមេរោគអេដស៍។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដូច្នេះ ជាធម្មតាវាត្រូវបានណែនាំឲ្យមានការធ្វើតេស្តផ្សេងទៀតនៅបីខែ បន្ទាប់ពីការធ្វើតេស្តលើកដំបូងរបស់អ្នក។
តេស្តឈាមដែលបានធ្វើមុនពេលបីខែនេះ គឺមិនអាចជឿទុកចិត្តបាននោះទេ ព្រោះការធ្វើតេស្តឈាមអាចនឹងមិនឃើញមានអង្គបដិបក្ខប្រឆាំងនឹងមេរោគអេដស៍នោះទេ។
ប្រសិនបើរឿងនេះកើតឡើង នោះអ្នកអាចនឹងគិតថាអ្នកគ្មានមេរោគអេដស៍នោះទេ បើទោះជាអ្នកបានឆ្លងមេរោគនេះក៏ដោយ ហើយអ្នកនៅតែអាចចម្លងមេរោគអេដស៍ទៅអ្នកផ្សេងទៀតបានថែមទៀតផង៕